រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង នឹងករណីល្បីថា បេក្ខភាពបវរកញ្ញាចក្រវាឡកម្ពុជាម្នាក់ ធ្លាប់មានស្វាមីនិងកូនរួចទៅហើយ មិនតែប៉ុណ្ណោះ នៅមានបញ្ហាស្នេហាត្រីកោណ ល្បីថា ជាជនទី៣ថែមទៀត។
ជាក់ស្តែង ក្រោយអតីតភរិយាមកបកស្រាយដំណើររឿងគ្រួសារ រវាងអ្នកទាំង៣ មហាជនកាន់តែចង់ដឹងចង់ឮពី មាត់បេក្ខភាពបវរកញ្ញារូបនោះ កាន់តែខ្លាំង យ៉ាងណាមិញ ទើបចុះពីឆាកប្រកួតមកដល់ផ្ទះភ្លាម អត់ទ្រាំយូរហើយ រូបនាង បានបង្ហោះវីដេអូបញ្ជាក់ខ្លះៗ ចំពោះបញ្ហាល្បីថាខ្លួនជាស្រីយកស្វាមីអ្នកដទៃ ទាំំងកណ្តាលអាធ្រាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ចេញមកបកស្រាយម្តងនេះ បេក្ខភាពរូបនេះ ពិតជារឹងមាំ និយាយលះៗនិងគ្មានសម្រក់ទឹកភ្នែកដូចមុន សូម្បីបន្តិច ដោយរៀបរាប់រឿងរ៉ាវថា រូបនាងសុំទោសអតីតភរិយា ព្រោះរូបនាងត្រូវបានអតីតសង្សារកុហកថា គ្មានភរិយាមានតែកូន ភរិយាស្លា.ប់បាត់ហើយ មិនតែប៉ុណ្ណោះ រូបនាងអះអាងពេញៗថា រូបនាងមិនខុស រូបនាងមិនខ្លាចទៀតឡើយ មិនត្រូវសម្រក់ទឹកភ្នែកដូចមុន ព្រោះខ្លួនជាអ្នកត្រូវ ទន្ទឹមនឹងនេះ រូបនាងផ្តាំទៅអតីតថា ខ្លួនមិនដកពាក្យបណ្តឹងនោះឡើយ មានតែបន្ថែម ត្រៀមខ្លួនត្រៀមប្រាណផង ព្រោះរូបនាងថា ខ្លួននឹងលែងដល់ទីបញ្ចប់។ ចុងក្រោយ រូបនាងថា ហេតុអ្វីមហាជនត្រូវជឿ រូបរាងខ្លួនប៉ុន្នេះដែរ ចាំបាច់ទៅយកប្តីគេ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]