ភ្នំពេញ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ -- អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់បាននាំគ្នាមកទទួលយកបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡា។ អ្នកចូលរួមពោរពេញទៅដោយក្តីរំភើប នៅពេលដែលពួកគេចូលរួមអបអរក្ដីស្រឡាញ់រួមគ្នាគេចំពោះកីឡា និងមិត្តភាពរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការធ្វើដំណើរមកដល់របស់ពានបាល់ទាត់ពិភពលោករៀបចំដោយ ក្រុមហ៊ុន កូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) មកកាន់ប្រទេសកម្ពុជាក្នុងដំណើរគោចរនាឆ្នាំនេះ បានឆ្លុះបង្ហាញពីចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅរបស់ប្រទេសកម្ពុជាលើវិស័យកីឡាបាល់ទាត់ ក៏ដូចជាសក្តានុពលខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់គ្រប់ព្រឹត្តិការណ៍។
ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៧៥,០០០ នាក់ ត្រូវបានជ្រើសរើសធ្វើជាទីតាំងនៃព្រឹត្តិការណ៍នេះ ដែលរួមមានពិធីបើកបង្ហាញឲ្យទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក ការសម្តែងរបាំប្រពៃណី ការប្រគុំតន្ត្រីបន្តផ្ទាល់ ការលេងល្បែងកម្សាន្តជាច្រើនទម្រង់។ល។
មានអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នារសៀលថ្ងៃពុធ ទី ១៥ ខែមិថុនា គឺខ្ពស់ជាងការរំពឹងទុក ខណៈដែលមនុស្សកំពុងតម្រង់ជួរនៅខាងក្រៅកីឡដ្ឋានដោយអន្ទះសាររង់ចាំការអនុញ្ញាតឲ្យចូលរួន។ អ្វីដែលកាន់តែ រំភើប និងកាន់តែពុះកញ្ជោលទៀតនោះ គឺនៅពេលដែលដំណឹងពីការមកដល់របស់ពានបាល់ទាត់ពិភពលោករៀបចំដោយកូកា-កូឡាបានប្រកាសឡើង។
នេះជាសូចនាករមួយដែលបង្ហាញថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ខ្នាតអន្តរជាតិ ដែលមិនត្រឹមតែបង្ហាញអំពីការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញដែរថាកម្ពុជាមានធនធានមនុស្សដ៏ដែលមានថាមពលខ្លាំងក្លា រួមជាមួយនឹងវប្បធម៌ក្នុងស្រុកដ៏រស់រវើកផងដែរ។
ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការរៀបចំ ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភព FIFA World Cup™ ដោយផ្តល់ឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជុំវិញពិភពលោកនូវឱកាសដើម្បីមើលពានរង្វាន់បាល់ទាត់ដែលគ្រប់ប្រទេសប្រាថ្នាចង់បានបំផុតនៅលើពិភពលោក មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022™។
ដំណើរទេសចរណ៍ជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភព FIFA World Cup™ រៀបចំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា នឹងធ្វើដំណើរគោចរទៅកាន់ ៥១* ប្រទេស ហើយនេះក៏ជាលើកដំបូងមិនធ្លាប់មាន ដែលពានរង្វាន់បាល់ទាត់ពិភពលោក នឹងធ្វើដំណើរទេសចរណ៍ទៅប្រទេសដែលប្រកួតក្នុងវគ្គជម្រុះ FIFA World Cup™ ទាំង ៣២ នឹងនាំឲ្យយើងអាចសម្រេចបាននូវគោលបំណងថានឹងត្រូវទស្សនកិច្ចឲ្យបានគ្រប់សមាជិកទាំង ២១១ នៅឆ្នាំ២០៣០។
នេះ គឺលើកទី៥ ហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា។
ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ទម្រង់ថ្មីៗនៃសកម្មភាពអតិថិជន និងបង្កើតឱកាសពិសេសសម្រាប់ ពលរដ្ឋក្នុងស្រុកដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការប្រកួតដ៏អស្ចារ្យជាមួយគ្នា៕
អំពីក្រុមហ៊ុន កូកា-កូឡា (The Coca-Cola Company)
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈដែលមានផលិតផលក្នុងប្រទេសនិងដែនដីជាង ២០០ ប្រទេសនិងដែនដីនៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន។ យើងចែកចាយភេសជ្ជៈដែលមានម៉ាកយីហោតម្លៃរាប់ពាន់លានដុល្លារជាច្រើនប្រភេទនៅទូទាំងពិភពលោក។ ភេសជ្ជៈដែលមានជាតិហ្គាសរបស់យើងមានដូចជា កូកា-កូឡា Sprite និង Fanta ។ ផលិតផលផ្តល់ជាតិទឹក សម្រាប់អ្នកលេងកីឡា កាហ្វេ និងតែ របស់យើង រួមមាន Dasani, smartwater, ទឹក វីតាមីន, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak, Honest និង Ayataka។ ហើយក៏មានផលិតផលជាប្រភេទផ្តល់អាហារូបត្ថម្ភ ទឹកផ្លែឈើ ទឹកដោះគោ និងភេសជ្ជៈដែលចម្រាញ់ចេញពីរុក្ខជាតិផងដែរ ដែលរួមមាន Minute Maid, Simply, innocent, Del Valle, fairlife និង AdeS ។ យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់ប្រជាជន សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍វិញ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន នៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។ រួមជាមួយនឹងដៃគូច្រកភេសជ្ជៈរបស់យើង យើងមានបុគ្គលិកកំពុងបម្រើការងារផ្ទាល់ជាង ៧០០.០០០ នាក់ ដែលជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូលចូលទៅកាន់នៅគេហទំព័រ www.coca-colacompany.com និងអាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook, និង LinkedIn។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ហើយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារ ប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា ក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈ ប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផល ដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុង ធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]