រាជធានីភ្នំពេញ ៖ ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង ជាច្រើនសប្តាហ៍មកហើយនោះ ពេលនេះ ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជា ប្រចាំឆ្នាំ២០២២ បានមកដល់វគ្គផ្តាច់ព្រ័ត កាលពីរាត្រីថ្ងៃទី ១៥ មិថុនា កន្លងទៅនេះ ដោយម្ចាស់មកុដបានទៅលើ កញ្ញា ហង្ស ម៉ានីតា កូនកាត់បារាំង-ខ្មែរ វ័យត្រឹមតែ ២៣ឆ្នាំ។
យ៉ាងណាមិញ រូបនាងត្រូវបានហ្វេនៗកម្មវិធីបរវរកញ្ញា រំពឹងទុកមុនថា រូបនាងនឹងក្លាយជាម្ចាស់មកុដ ជាក់ជាមិនខាន ព្រោះមិនត្រឹមតែមាន រូបរាងសម្បត្តិល្អទាំំងព្រមប៉ុណ្ណោះទេ សូម្បីតែចំណេះដឹងក៏ទទួលបានការអប់រំខ្ពង់ខ្ពស់ រៀនសុទ្ធតែនៅសាលាល្បីៗក្នុងប្រទេស មិនតែប៉ុណ្ណោះ រូបនាងក៏ជាតារាម៉ូដែលនិងធ្លាប់ចូលប្រកួតក្នុង កម្មវិធីបវរកញ្ញាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កញ្ញា ហង្ស ម៉ានីតា បានចាប់ផ្តើមការសិក្សារបស់នាងនៅសាលា Lyçée Français René Descartes ហើយក៏បានបញ្ចប់សិក្សានៅសាលាល្បីឈ្មោះ CamEd Business School ដោយអាចប្រើភាសា ខ្មែរ អង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញ ថែមទៀតផង យ៉ាងណាមិញ គ្រាន់តែប្រកាសលទ្ធផល មហាជនពេញចិត្តជាខ្លាំងឲ្យរូបនាង ក្លាយជាស្ត្រីតំណាងប្រទេស ព្រោះផ្អែកលើរូបរាង ចំណេះដឹង អត្តចរិត និង អាកប្បកិរិយា រូបនាងគឺសាកសមបំផុត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]