ភ្នំពេញ៖ ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនដូច្នេះទេត្រៀមខ្លួនចាញ់គេឱ្យហើយទៅក្នុងពេលអនាគត។ នេះគឺជាសារមួយពីអ្នកជំនាញទីផ្សារអនឡាញនៃក្រុមហ៊ុន Httpool។
យោងតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុន Httpool ដែលជាដៃគូលក់ទទួលបានសិទ្ធិប្រចាំប្រទេសកម្ពុជារបស់បណ្តាញទំនាក់ទំនងសង្គម Facebook នៃក្រុមហ៊ុន Meta បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការឌីជីថលមានសរុបជាង ៦០ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខដដែលនេះ ចំនួនប្រតិបត្តិការឌីជីថលបានកើនឡើងទ្វេដងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលបង្ហាញថា ទីផ្សារត្រូវបានរំពឹងថានឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះដោយសាររាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីគោលបំណងក្នុងការអភិវឌ្ឍសហគ្រិនភាពនិងប្រព័ន្ធអេកូឌីជីថលឱ្យក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿជាក់ថា អាជីវកម្មខ្នាតតូចនិងមធ្យម (SMB) នាពេលបច្ចុប្បន្ននេះស្ថិតក្នុងស្ថានភាពដ៏ល្អឥតខ្ចោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
ក្នុងនាមជាដៃគូលក់ដែលទទួលបានសិទ្ធិនៅកម្ពុជារបស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុងផ្តល់ដំបូន្មានដល់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យ “ត្រៀមលក្ខណៈ” សម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ដែលស្ទើរតែមានមូលដ្ឋានទាំងស្រុងលើប្រព័ន្ធអេកូឌីជីថល។
ទោះជាយ៉ាងណា ដោយសារបច្ចេកវិទ្យាមានភាពច្នៃប្រឌិត និងមានការវិវឌ្ឍស្ទើរតែរាល់ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាជីវកម្មស្វែងរកសេវាកម្មនិងដំបូន្មានពីក្រុមហ៊ុនទាំងនោះ ដូចជាក្រុមហ៊ុន Httpool ជាដើម ដែលបានធ្វើឱ្យការបង្កើតទីផ្សារតាមបណ្តាញសង្គមមានភាពសាមញ្ញ និងបង្កើនផលចំណេញពីការវិនិយោគ (ROI) លើបណ្តាញសង្គមដោយសារជំនាញឯកទេសរបស់ពួកគេ។
យោងតាមក្រុមហ៊ុន Httpool បានឱ្យដឹងថា ផ្អែកលើការស្ទង់មតិមួយទៅលើអ្នកឆ្លើយតបចំនួន១៥៥នាក់ ៣,៨ភាគរយនៃប្រជាជនកម្ពុជាទិញទំនិញតាមអ៊ីនធឺណិត។ ការស្ទង់មតិដដែលនេះបានរកឃើញថា ៤០ភាគរយនៃការទិញទំនិញតាមអ៊ីនធឺណិតប្រើប្រាស់បណ្តាញសង្គម Facebook ហើយ ២២ភាគរយប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេសចិនមាន ១៨ភាគរយ។
លើសពីនេះទៀត នៅឆ្នាំ២០២១ អាហារនិងគ្រឿងទេសមានចំណែក ៣០ភាគរយនៃការលក់តាមអនឡាញ បន្ទាប់មកគឺផលិតផលម៉ូដនិងសម្លៀកបំពាក់ដែលមានរហូតដល់ ២៨ភាគរយនៃការលក់។
លោក Matthieu Laporte អនុប្រធានក្រុមហ៊ុន Httpool ទទួលបន្ទុកអាជីវកម្មខ្នាតតូច និងមីក្រូ មានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើភ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខជាគេច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ភ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅទូទាំងទីផ្សារជាង៣០។ ដោយផ្អែកលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនិងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
ភ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិចនិងបាល់កាន (Baltics and Balkans) ប្រទេសរុស្ស៊ីនិង CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ភ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]