ភ្នំពេញ៖ សិល្បករពហុជំនាញ រ៉ូលីន មានឈ្មោះពិត ជួប​ ចាន់កក្កដា តែងតែទទួលបានការកោតសរសើរ ក្នុងការតុបតែងខ្លួប និងស្ទាយ៍ស្លៀកពាក់ មានការប្លែលភ្នែក និងមានភាពស្រស់ស្អាតជាពិសេសការតែងខ្លួនជាស្រី ម្តងៗ មានភាពស្រស់ស្អាត មិនចាញ់នារីពិតនោះទេ។

ជាក់ស្តែង ថ្មីៗនេះ រ៉ូលីន បានបង្ហោះរូបជាមួយនឹងការតែងខ្លួនជាមនុស្សស្រីក្នុងឈុត អាវវាលក្លៀក ស្ទាយ៍កវាល ជាមួយនឹងខោខូប៊យរឹប ជើងប៉ាត់ ធ្វើឲ្យម្នាក់ៗមើលថាស្ទើរតែលង់នឹងសម្រស់របស់ រ៉ូលីន ព្រមទាំងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ ក្នុងការតុបតែងខ្លួនបែបនេះ មានភាពស្រដៀង ទៅនឹងតារាចម្រៀង​ Lisa ក្រុម BLACKPNK ដែលមើលទៅ មិនថា ខោអាវដូចនោះ សូម្បីតែសក់ ក៏មានស្ទាយ៍ខ្លួន ជាមួយនឹង ពណ៌ដូចគ្នាថែមទៀតផង ដែលធ្វើឲ្យអ្នកមហាជន ហួសចិត្ត និងអស់សំណើច ចេះរកស្ទាយ៍ តុបតែងដូចបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 រ៉ូលីន 
 រ៉ូលីន 
 រ៉ូលីន 
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]