ភ្នំពេញ៖ បន្ទាប់ពីអវត្តមានអស់រយៈពេលពីរឆ្នាំកន្លងមកនេះ ការប្រគុំតន្រ្ដី Raveground នឹងត្រលប់មកវិញជាមួយនឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់នូវបទពិសោធន៍លើសពីការរំពឹងទុក។ នៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ការប្រគុំតន្រ្ដី Raveground នឹងបង្ហាញខ្លួនតាមឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិភពលោក និងតាមរយៈការរចនាឆាកដ៏អស្ចារ្យសម្រាប់ទទួលសិល្បៈករក្រុម LNY TNZ និងមានការចូលរួមជាពិសេសដោយ DJ Mariana Bo ព្រមទាំងឌីជេ ល្បីៗក្នុងស្រុក និងក្នុងតំបន់ផងដែរ។

សហការជាដៃគូជាមួយក្រុមការងារ EDM Cambodia, ការប្រគុំតន្រ្ដី Raveground មិនមែនជារឿងចម្លែកសម្រាប់អ្នកគាំទ្រក្នុងប្រទេសកម្ពុជានោះទេ។ ព្រឹត្តិការណ៍តន្ត្រីដ៏ធំបែបនេះបានក្លាយជាកម្មវិធីប្រចាំ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ជារៀងរាល់ឆ្នាំ ស្រាបៀរ Heineken® និងក្រុមការងារ EDM Cambodia បន្តផ្តល់នូវបទពិសោធន៍ថ្មីៗដោយតែងនាំមកនូវភាពរំភើបរីករាយដល់អ្នកគាំទ្ររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិពភលោក នឹងពាំនាំអារម្មណ៍អ្នកគាំទ្រទៅកាន់ពិភពផ្សេងមួយទៀត និងគេចចេញពីការពិត ដែលយើងកំពុងស្ថិតនៅក្នុងរយៈពេលពីរបីម៉ោង នៃការរំភើបចិត្តយ៉ាងអស្ចារ្យ។ សម្រាប់អ្នកចូលចិត្តតន្ត្រីអេឡិចត្រូនិច ដែលនឹករលឹកការរាំពេលរាត្រីជាមួយមួយមិត្តភ័ក្តិ និងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយស្រាបៀរ Heineken® ត្រជាក់នៅក្នុងដៃ ការប្រគុំតន្រី្ត Raveground គឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលងឡើយ។

ព្រឹត្តិការណ៍ដែលរំពឹងមានអ្នកចូលរួមដល់ទៅ ៤០០០នាក់ នៅក្នុងឆ្នាំនេះគឺការប្រគុំតន្ដ្រី EDM រួមជាមួយក្រុម LNY TNZ ។ ដោយមានដើមកំណើតមកពីប្រទេសហូឡង់, ក្រុម LNY TNZ បានសាងកេរ្ដិ៍ឈ្មោះនៅក្នុងឆាកតន្ត្រីរបស់ប្រទេសហូឡង់ជាមួយនឹងបទភ្លេងបែប underground remixes និង បទចម្រៀងនិពន្ធដោយពួកគាត់ផ្ទាល់ ដែលលាយបញ្ចូលគ្នានូវតន្ត្រីចម្រុះជាច្រើន ក្រោមការសហការជាមួយក្រុមសិល្បករអន្តរជាតិកំពូលៗ។

ក្រុម LNY TNZ ធ្លាប់បានសម្តែងនៅមហោស្រពតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនដូចជា Tomorrowland, EDC Vegas និង Defqon ព្រមទាំងព្រឹត្ដិការណ៍ធំៗផ្សេងទៀត។

ការប្រគុំតន្ដ្រី Raveground ក៏នឹងនាំមកនូវវត្តមានរបស់កញ្ញា Mariana Bo ដែលធ្វើដំណើរពីប្រទេសម៉ិកស៊ិក មកកាន់ក្រុងភ្នំពេញផងដែរ។ ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ សំឡេងដ៏ក្រអូនរបស់កញ្ញា បានអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈសំឡេងវីយូឡុងអមជាមួយនឹងចង្វាក់អេឡិចត្រូនិចដ៏កក្រើក ដែលនឹងពាំនាំមកនូវការលាយបញ្ចូលគ្នានូវតន្រ្ដីបែបអេឡិចត្រូនិច និងការរញ្ជួយឆាកនៅក្នុងព្រឹត្ដិការណ៍នេះ។ នៅក្នុងចំណាត់ថ្នាក់ទី ៤០ ក្នុងតារាង Top ១០០ របស់ DJ Mag, កញ្ញា Marina បានពង្រឹងខ្លួនឱ្យក្លាយជាជាឌីជេដែលពិភពលោកត្រូវការជាងគេ។

ក្រុម LNY TNZ និង កញ្ញា Mariana Bo នឹងទទួលបានការចូលរួមសហការរួមគ្នាដោយ Make You Freak គឺជា duo DJ មកពីប្រទេសថៃ និងឌីជេរបស់កម្ពុជាគឺ DJ Maily, Chill Bill & DJ Duo VxY ដើម្បីបង្កើតនូវបទពិសោធន៍ដ៏រំភើបអស្ចារ្យបន្ថែមទៀត សម្រាប់កម្មវិធីតន្ត្រីរយៈពេល ៧ម៉ោង។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖

អ្នករៀបចំការប្រគុំតន្ដ្រី Raveground និងជាសហស្ថាបនិក EDM Cambodia លោក គីម សុភក្របុត្រ បានលើកឡើងថា៖

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលគួរឱ្យចងចាំបំផុតនៃឆ្នាំ ២០២២ នេះ សូមកក់សំបុត្ររបស់អ្នកនៅថ្ងៃនេះនៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ឥឡូវនេះ។

តំណសម្រាប់ទាញយកយកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ៖ https://wonderpass.asia/download

ព័ត៌មានអំពីព្រឹត្តិការណ៍ និងសំបុត្រ៖

ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្រ្ដី Raveground ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១១ យប់ នៅអគារ OCIC (F&G) ជ្រោយចង្វារ។

សំបុត្រទូទៅអាចទិញបានក្នុងតម្លៃ ២០ដុល្លារ និងមានលក់នៅមាត់ទ្វារចូលនៃព្រឹក្ដិការណ៍ ក្នុងតម្លៃ ៣០ដុល្លារ។ អ្នកអាចរកទិញសំបុត្របាននៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ទាំងប្រព័ន្ធ Android និង Apple app stores។

ព្រឹត្តិការណ៍នេះគឺសម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយត្រូវតែចាក់វ៉ាក់សាំងគ្រប់ដូស។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងការកក់សំបុត្រ សូមចូលទៅកាន់៖ www.edmcambodia.com

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]