ភ្នំពេញ៖  លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្មអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP) បានថ្លែងថា កម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ  (Hyatt Regency Phnom Penh) នឹងមានធុរកិច្ចហ្វ្រេនឆាយថៃច្រើនជាង ១០ ក្រុមហ៊ុន មកធ្វើបទបង្ហាញធុរកិច្ចជូនដល់អ្នកធុរកិច្ចកម្ពុជា ដែលក្នុងនោះមានធុរកិច្ចជាច្រើនប្រភេទដូចជា ធុរកិច្ចភោជនីយដ្ឋាន/ភេសជ្ជៈ និងធុរកិច្ចសាលាបង្រៀនភាសា ដែលធុរកិច្ចទាំងនោះសុទ្ធសឹងតែបានទទួលជោគជ័យនៅប្រទេសថៃរួចមកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក នីរៈវ៉ាត់ រង្ស៊ីកាន់ចានៈ បានថ្លែងដូច្នេះ។ 

អាស្រ័យហេតុនេះ សម្រាប់អ្នកធុរកិច្ចដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ២០២២ សូមទំនាក់ទំនងក្រុមការងាររៀបចំ តាមរយៈទូរស័ព្ទលេខ 076 6666 618 / 015 667 666។

DITP កំណត់ចំនួនអ្នកចូលរួមក្នុងកម្មវិធី Thai Franchise Day 2022 ។ លោកអ្នកអាចទំនាក់ទំនងដើម្បីចុះឈ្មោះបាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ។ 

DITP នឹងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនដល់លោកអ្នក ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតថ្លៃ ។ 

កម្មវិធីនេះរៀបចំដោយ DITP , អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]