កម្សាន្ត៖ ដូចដែលបានដឹងស្រាប់ហើយថា កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២២ (Miss Universe Cambodia 2022) បានបញ្ចប់ទៅដោយរលូន និងបានរកឃើញម្ចាស់ម្កុដ ដែលជានារីដ៏ស្រស់សោភា កញ្ញា ហង្ស ម៉ានីតា ហើយរូបនាងនឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួត បវរកញ្ញាចក្រវាលឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
ជាពិសេស សម្រាប់ការទទួលបានតំណែងជាម្ចាស់ម្កុដក្នុងឆ្នាំនេះ បានធ្វើឲ្យកញ្ញា ហង្ស ម៉ានីតា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន ដោយសារតែសមត្ថភាព និងរូបសម្រស់កូនកាត់យ៉ាងលេចធ្លោរបស់នាងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ភាពលេចធ្លោរបស់នាង ក៏បានធ្វើឲ្យសារព័ត៌មានក្រៅប្រទេសមួយ បានចុះផ្សាយសរសើរពីភាពទាក់ទាញ និងបានរៀបរាប់ជាទូទៅ ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតទាំងមុខមាត់និងរូបរាង ដែលរូបនាងជាកូនកាត់ខ្មែរបារាំង ដែលមានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ។
លើសពីនេះ តាមរយៈសារព័ត៌មានមួយនេះ ថែមទាំងបានរៀបរាប់ពីចំណេះដឹង ក៏ដូចជាបទពិសោធពីមុនៗ មុននឹងគ្រងមកុដ ដោយរូបនាង ធ្លាប់បានឈ្នះជា Miss Tourism Cambodia ២០១៥។ កាលពីឆ្នាំ ២០១៦ នាងបានតំណាងឲ្យស្រុកកំណើតរបស់ខ្លួន ក្នុងការប្រលង Miss Tourism Metropolitan International ២០១៦ ហើយបានជាប់លំដាប់រងទី ២ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]