រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល បែកធ្លាយដំណឹងកណ្តាលយប់ អន្ទិត កក្កដា សុភ័ណ្ឌ ត្រូវបាននារីមួយក្រុម ព្រួតគ្នាវា.យរូបលោក ទ្រោម.ខ្លួនខៀវពេញមុខមាត់ បែ.កចិញ្ចើមខាងស្តាំ រហូតដល់ថ្នាក់ ទៅពេទ្យដើម្បីលាងរបួ.ស ទើបមកដោះស្រាយ នៅទីតាំងកើតហេតុ តាមក្រោយ។
ជាក់ស្តែង អ្នកនៅបានឃើញហេតុការណ៍ សង្ស័យទំនាស់មកពី រឿងស្នេហាត្រីកោណ ប៉ុន្តែសាមីខ្លួនអះអាងពេញទី ថាមកពី បញ្ហាយល់ច្រល់ ប្អូនប្រុសជនបង្កធ្លាក់ទូរសព្ទ ដោយសារតែ មានបុគ្គលម្នាក់ទៀតអូសដៃខ្លួន ហើយប៉ះទៅប្អូនប្រុស ទើបជនបង្កទារសំណង៥០ដុល្លារ តែខ្លួនមិនព្រមឲ្យ ព្រោះមិនមែនខ្លួនជាអ្នកបង្ក។ យ៉ាងណាមិញ រូបលោកបង្ហើបថា ជនបង្កនិងខ្លួន ធ្លាប់ស្គាល់គ្នាកន្លងមក ហើយក៏ធ្លាប់មានទំនាស់ប្រើអំពើហឹង្សាម្តងមហើយ តែខ្លួនមិនប្តឹង ព្រោះយល់ថាគ្រួសារជនបង្ក មិនសូវធូរធា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ កើតឡើង នៅក្បែរស្នាក់ការប៉ុស្តនគរបាលទន្លេបាសាក់ តាមផ្លូវសុធារស ក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ក្រោយកើតហេតុ តាមការលើកឡើងរបស់ខ្លួន គឺរូបលោក ដាក់ពាក្យបណ្តឹងទាំងកណ្តាលយប់ នៅប៉ុស្តនគរបាលរួចរាល់ហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]