ថៃ៖ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើពិធីមង្គលការយ៉ាងរីករាយ របស់តារាស្រី Pancake និងស្វាមី ដែលអ្នកទាំងពីរបានសម្រេចសាងគ្រួសារតែមួយ បន្ទាប់ពីបានមើលចិត្តគ្នា ជិត ១០ ឆ្នាំ។

យ៉ាងណមិញ បន្ទាប់ពីបានរៀបការរួចហើយកាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី Pancake និងក្រុមគ្រួសារ ស្រាប់តែមានសកម្មភាពថ្មីមួយទៀត ជាមួយនឹងការតុបតែងខ្លួនស្អាតៗ ដឹកដៃស្វាមីទៅ​ធ្វើ​បុណ្យរួមគ្នា ដែលក្នុងរូបភាពនីមួយៗ ​បាន​ចេញ​មក​សុទ្ធតែភាព​ស្រស់​ស្អាត​ ធ្វើឲ្យអ្នកគាំទ្រកាន់តែរំជួ.លចិត្ត ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបភាព រៀបចំធ្វើបុណ្យជាមួយក្រុមគ្រួសាររបស់ Pancake ក៏បានបង្ហាញពីស្នាមញញឹមរីករាយ ជាមួយនឹងមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួន ដែលអាចបញ្ជាក់បានថា ក្រោយពីការរៀបការ តារាស្រីរូបនេះ កាន់តែមានសុភមង្គល ជាមួយនឹងការសាងគ្រួសារថ្មី ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pancake និងស្វាមី
Pancake និងស្វាមី
Pancake
Pancake
Pancake
Pancake
Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]