កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបភាពផ្សព្វផ្សាយមួយចំនួនរបស់ តារាស្រី Kim Tae Hee បានបង្ហាញពីភាពឆើតឆាយ ជាមួយនឹងការ​តុបតែង​ខ្លួន​ស្រាលៗ ដើម្បី​បង្អួត​សម្រស់​ធម្មជាតិ​របស់​នាង បើទោះបីជា ពេលនេះ នាងបានឈានចូលវ័យ ៤២ ឆ្នាំទៅហើយក៏ដោយ។

ជាពិសេស Kim Tae Hee នៅតែ អាចរក្សាបាននូវសម្រស់ដ៏ផ្អែមល្ហែម គួរឱ្យសរសើរពីបណ្ដាអ្នកគាំទ្រ និងមហាជនទាំងឡាយ រហូតធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាតើសម្រស់កាលពីមុនៗរបស់តារាស្រីរូបនេះ នឹងទៅយ៉ាងណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែមាន អ្នកលេងអ៊ីនធឺណេត បានបង្ហាញនូវរូបថត ជាសិស្សសាលារបស់តារាស្រីរូបនេះ ហើយ ថែមទាំងបានប្រៀបធៀបរូបភាពបច្ចុប្បន្ន ធ្វើឲ្យមើលឃើញថា រូបរាងរបស់ Kim Tae Hee មិនបានផ្លាស់ប្តូរច្រើននោះទេ ដោយនៅតែអាចរក្សាបានសម្រស់ក្មេងជាងវ័យ ទាំងមុខមាត់ សាច់សរលោង ក៏ដូចជារូបរាងដ៏ទាក់ទាញ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee ពីមុន និង បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]