ទឹករំអិល ​NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ ផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយ​​ផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲ្យមានសំណើម មិនធ្វើឲ្យរមាស់​ដល់ស្បែក មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចលាបកែងជើងបែកប្រេះបានទៀតផង។

ទឹករំអិល NUMBER ONE មានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជនៅពេលរួមភេទ និង​សម្រាប់បុរសៗដែលសកម្មរួមភេទ ​ក៏ដូចជា​បុរសៗដែលស្រឡាញ់ភេទដូចគ្នាដែលត្រូវការទឹករំអិលបន្ថែម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទឹករំអិល NUMBER ONE ពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការរួមភេទ បង្កើនភាពរ៉ូមែនទិក ភាពផ្អែមល្ហែម ស្និទ្ធស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ដៃគូទាំងសងខាង។ ការ​ប្រើ​ទឹក​រំអិល​ NUMBER ONE មិន​ត្រឹម​តែ​ផ្តល់​ភាពស្រណុក​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទបាន​​ថែម​ទៀតផង។

ទឹករំអិល NUMBER ONE ជាសែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះល្បី​ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ​​ទឹករំអិល NUMBER ONE មានរាងជាដបទីបតូចស្អាត ចំណុះ​៥០​ មីលី្លលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា​ គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស​ គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៍ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗពេលទៅដំណើរកម្សាន្តផ្សេងៗ។

ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ មានក្លិនប្រហើរឈ្ងុយ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិពីរោងចក្រនៅប្រទេសថៃ​​ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយ​​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។

ទឹករំអិល ​NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយអង្គការ PSI/CAMBODIA  ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស ​​ និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់៣​ឆ្នាំ​ទើបផុតកំណត់។

រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និង ឱសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុងហ្វេសប៊ុក Page របស់ NUMBER ONE https://www.facebook.com/NumberOnePSI ដើម្បីបញ្ជាទិញ ធានារក្សាការសំងាត់ជូន និងវេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]