បរទេស​៖ តារាចម្រៀង Britney Spears ត្រូវបានគេរាយការណ៍មកថា ទើបតែទិញផ្ទះតម្លៃជិត ១២ លានដុល្លារនៅតំបន់ Calabasas ជិតទីក្រុង Los Angeles នេះបើតាមយោងតាម ការចុះផ្សាយ កាសែត New York កាលពី ថ្ងៃទី ១៦ ខែ​ឧសភា។  

តាមប្រភពដដែល Britney និងស្វាមីវ័យក្មេងរបស់នាងត្រូវបានគេនិយាយថានឹងផ្លាស់ទៅផ្ទះថ្មីនៅ Calabasas ដែលជាអ្នកជិតខាងរបស់សិល្បករជាច្រើនរួមទាំងគូស្នេហ៍ Kourtney Kardashian ដែលជាតារាចម្រៀងរ៉ុក Travis Barker ទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម TMZ រថយន្ត Mercedes-Benz ពណ៌សរបស់ Britney ត្រូវបានចតនៅវីឡានេះកាលពីថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងរថយន្តដឹកទំនិញជាច្រើនគ្រឿង ដោយក្នុងនោះ​ តាមប្រភពជិតស្និទ្ធ ផ្ទះវីឡានេះមានតម្លៃ ១១.៨ លានដុល្លារអាមេរិក ដែលមានផ្ទៃដីជិត ៦,៥០០ ម៉ែតការេ ដែលក្នុងនោះផ្ទៃដីផ្ទះមានទំហំ​ ១ពាន់ម៉ែតការេ៕ ។

ប្រភព៖ ngoisao.vnexpress.net

សូមទស្សនារូបភាពខាងក្រោម៖

Britney Spears និងស្វាមី
Britney Spears និងស្វាមី
ផ្ទះថ្មីរបស់ Britney Spears 
ផ្ទះថ្មីរបស់ Britney Spears 
ផ្ទះថ្មីរបស់ Britney Spears 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]