ភ្នំពេញ៖ វិស័យសម្រស់នៅកម្ពុជានាពេលបច្ចុប្បន្នបាននឹងកំពុងតែមានការរីកចម្រើនខ្លាំង ក្រោយពីបរិបទនៃការថែរក្សាសម្រស់បានក្លាយជាទីពេញនិយមមិនថាសម្រាប់បុរស និងស្ត្រីឡើយ។ ទន្ទឹមគ្នានេះក៏លេចចេញការប្រើប្រាស់ផលិតផលនិងការកែសម្ផស្ស ដែលមានមានស្តង់ដារ និងការទទួលស្គាល់ត្រឹមត្រូវ ដែលនាំឲ្យមានហានិភ័យសម្រាប់អ្នកប្រើប្រាស់ និងទទួលយកសេវាកម្មទាំងនោះ។

អ្នកជំនាញ និងជាអ្នកជំនួញផ្នែកគ្រឿងសម្អាង និងកែសម្ផស្ស លោក អៀង រីណែត អគ្គនាយកក្រុមហ៊ុន មេរ៉ា រតនាវង្ស ស្នើឲ្យអ្នកជ្រើសរើសផលិតផលគ្រឿងសម្អាង និងសេវាកម្មកែសម្ផស្ស ត្រូវគិតគូរ និងពិនិត្យឲ្យបានដិតដល់ពីប្រភព និងការទទួលស្គាល់ជាលក្ខណៈស្តង់ដាដើម្បីសុវត្ថិភាព និងសម្រស់ដូចក្តីប្រាថ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានរៀបចំកម្មវិធីសម្ពោធក្រុមហ៊ុន មេរ៉ារតនាវង្ស និង លីតូ តូក្យូសាឡន ផ្តើមវាយលុកទីផ្សារផ្នែកសម្រស់នៅកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានមន្ត្រីអ្នកជំនួញ សិល្បករ អតិថិជនជាច្រើនរូបចូលរួម។

លោក អៀង រីណែត បានលើកឡើងថា លោកបានបើកដំណើរការក្រុមហ៊ុននេះឡើង ដើម្បីធ្វើការនាំចូលផលិតផល គ្រឿងសម្អាង ថែរក្សាសម្រស់ និងសុខភាពនាំចូលពីប្រទេសជប៉ុនសុទ្ធ១០០ភាគរយ ហើយជាក្រុមហ៊ុនដែលមានភាគហ៊ុនផ្ទាល់២នាក់លោក និងភរិយាលោកស្រី លឹម ចាន់សុម៉ាលី ជានាយិការក្រុមហ៊ុន។

លោកបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោកបានចុះបញ្ជីការនៅក្រសួងពាក់ព័ន្ធទាំងអស់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនលោកមានគម្រោងពង្រីកសាខាថ្មីបន្ថែមទៀតទៅកាន់បណ្តាខេត្ត និងបណ្តាប្រទេសមួយចំនួនផងដែរ។ ក្រៅពីជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង ក៏មានសេវាកម្មផ្នែកសាឡនលើផ្នែកសក់ និងគ្លីនិកកែសម្ផស្ស មានការព្យាបាលពីចុងជើងដល់ចុងសក់ ហើយប្រើប្រាស់ទាំងផលិតផល និងបច្ចេកវិទ្យាទំនើបចុងក្រោយនៅប្រទេសជប៉ុន និងមានក្រុមវេជ្ជបណ្ឌិត ទាំងក្នុង និងក្រៅប្រទេសមានបទពិសោធន៍យូរឆ្នាំផងដែរ។

ស្របពេលដែលវិស័យសម្រស់ និងវត្តមានគ្លីនិកកែសម្ផស្សជាច្រើនលេចវត្តមាននៅកម្ពុជា លោកក៏បានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋដែលមានបំណងថែរក្សា និងកែសម្ផស្សត្រូវគិតគូរឲ្យបានហ្មត់ចត់ច្បាស់លាស់ដោយស្វែងរកក្រុមហ៊ុន ឬគ្លីនិចដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ មានជំនាញច្បាស់លាស់ ផលិតផល និងសេវាកម្មមានស្តង់ដារខ្ពស់ដើម្បីសុខភាព សុវត្ថិភាព និងសម្រស់ដែលពួកគាត់ចង់បាន។

លោក Yoshida Koishi នាយកក្រុមហ៊ុន Yoshi Han Group បានបញ្ជាក់ថា លោកបានចាប់ផ្តើមទំនាក់ទំនងលើមុខជំនួញជាមួយលោក អៀង រីណែត ចាប់តាំងពីអំឡុងឆ្នាំ ២០១៩ មកម្ល៉េះ ព្រោះតែលោកជាមនុស្សស្មោះត្រង់មានទំនួលខុសត្រូវ និងស្រលាញ់ចូលចិត្តមានទំនុកចិត្តលើបច្ចេកវិទ្យា ស្តង់ដារបែបប្រទេសជប៉ុន ហើយនេះជាហេតុផលដែលលោកកាន់តែមានទំនុកចិត្ត និងបន្តពង្រីកការចាប់ដៃគូសហការលើមុខជំនួញបន្តទៀត និងកាន់តែធំ។

លោកថានៅប្រទេសជប៉ុនក្រុមហ៊ុនលោកមានផលិតផលគ្រឿងសម្អាង និងជំនាញផ្នែកសម្រស់ ដូចនេះលោកចង់នាំចូលផលិតផលរបស់ក្រុមហ៊ុន ដើម្បីឲ្យពលរដ្ឋខ្មែរបានប្រើប្រាស់។ លោកលើកទ្រឹស្ត្រីថា មានរូបសម្រស់ មានសុខភាពល្អ នឹងនាំឲ្យមនុស្សកាន់តែសប្បាយរីករាយក្នុងជីវិត ហើយលោករំពឹងថា ការសហប្រតិបត្តិការលើការនាំចូលផលិតផលសម្រស់ជាមួយក្រុមហ៊ុន មេរ៉ារតនាវង្ស និងកាន់តែរីកចម្រើនខ្លាំង។

ក្នុងនេះដែរក៏មានកម្មវិធី ចុះកិច្ចសន្យា កុងត្រារវាងលោក អៀង រីណែត និងលោក Yoshida Koishi ដើម្បីក្លាយជាដៃគូគ្នាលើកស្ទួយអាជីវកម្មឱ្យកាន់តែមានដំណើរការល្អបន្តទៅទៀត។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន មេរ៉ារតនាវង្ស និង លីតូ តូក្យូសាឡន មានទីតាំងស្ថិតនៅវីឡាលេខ៦០ ផ្លូវ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងអាចទំនាកទំនងបានតាមរយៈលេខទូរស័ព្ទ 081 808 558៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]