បរទេស៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខកាលពីថ្ងៃទី ១៧ ខែមិថុនា Jennie សមាជិកក្រុម BLACKPINK កំពុងពិភាក្សាដើម្បីបង្ហាញខ្លួននៅក្នុងស៊េរីទូទស្សនិ៍ HBO «The Idol» ដែលនឹងចូលរួមសម្តែងនឹង តារាល្បីជាច្រើនទៀត។

យោងតាមប្រភពដដែលបានឱ្យដឹងថា Jennie ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាតួឯក ឬតួអង្គតូចមួយនៅក្នុងរឿងភាគមួយនេះ ដែលកាលពីឆ្នាំមុន សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញញ៉ាំអាហារជាមួយ The Weeknd ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីថាអ្នកទាំងពីរ នឹងមានការសហការជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Jennie នឹងធ្វើការបង្ហាញខ្លួនលើកដំបូង ដែលចាប់អាជីពជាតារាសម្តែង ក្រោយពីការបង្ហាញខ្លួន ជាសមាជិក BLACKPINK អស់រយៈពេល ជិត ៦ ឆ្នាំរបស់នាងដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie និង The Weeknd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]