ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធីប្រកួតបវរកញ្ញា Miss Preteen International Cambodia 2022 ជាកម្មវិធីថ្មី ដែលជ្រើសរើសយកតែបេក្ខនារីមានអាយុចាប់ពី ១១ឆ្នាំ សល់១៤ឆ្នាំ និងមានកម្ពស់ចាប់ពី ១៥២cmឡើងទៅ។ ហើយថ្មីៗនេះពីខាងកម្មវិធីក៏កំពុងជម្រុះបេក្ខនារីពីមួយវគ្គទៅមួយដើម្បីរកអ្នកមានសមត្ថភាពខ្លាំងផងដែរ។

ពិតណាស់ កាលពីពេលថ្មីៗនេះស្ថាប័នប្រកួតបវរកញ្ញាយុវតីវ័យក្មេងអន្តរជាតិកម្ពុជា បានជម្រុះបេក្ខនារីមកនៅសល់ត្រឹមតែ២៣រូបដែលមានឱកាសទៅប្រកួតនៅវគ្គបន្ត។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ក៏ដល់វគ្គប្រកួតបឋម ដែលគេឃើញបេក្ខនារីទាំងអស់សុទ្ធតែមានភាពជឿជាក់ ហើយធ្វើបានល្អគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកទៅមើលរូបភាពកាលអំឡុងពេលប្រកួតបឋមរបស់បេក្ខនារីទាំង២៣រូបវិញ ឃើញថាស្រស់សោភាគ្រប់ៗគ្នាហើយមុខមាត់ក៏ស្អាតទៀតផង។ ម្យ៉ាងវិញទៀត ក្រោយបង្ហោះរូបបេក្ខភាពទាំង២៣រូបរួច គេឃើញមានអ្នកលេងបណ្ដាញសង្គមចូលទៅសរសើរគ្រប់ៗគ្នា។ 

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រិយមិត្តពេញចិត្តបេក្ខនារីរូបណាគ្រាន់តែចុចLikeលើរូបស្មើនឹង១ពិន្ទុ ហើយចុចស៊ែរស្មើនឹង២ពិន្ទុប៉ុន្តែអាចស៊ែរបានតែ៣ដងប៉ុណ្ណោះក្នុងមួយគណនី។ ការបោះឆ្នោតនេះគិតចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ 

គួរបញ្ជាក់ផងដែរ កម្មវិធីដ៏ល្អជាមួយការរៀបចំឥតខ្ចោះបែបនេះ ក៏ត្រូវបានរៀបចំឡេីង ដោយDreamTeam Agency ដែលមានក្រុមការងារ សុទ្ធតែមានសមត្ថភាពខ្ពស់ និងការរៀបចំតាមស្តង់ដារពិតៗ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស DreamTeam Agency ក៏ធ្លាប់រៀបចំកម្មវិធីប្រកួត MissTeen International Cambodia 2022 ម្តងរួចមកហេីយ ដែលសម្រេចឡេីងជោគជ័យ ក្រោមការរៀបចំឡេីងប្រណីត និងទំនេីបបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

បេក្ខនារី Miss Preteen International Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]