រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។
យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិកបានបង្ហាញថា ស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាត ដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។
ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។
ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ផ្ទុយពីសហរដ្ឋអាមេរិកមានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បីនៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិត Physiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។
Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិតពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។
ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អជាមួយនឹងទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។
Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បានជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។
ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់នូវសារជាតិចិញ្ចឹមសំខាន់ៗដល់កូនៗរបស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។
លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា៖
ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈ និងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]