ចិន៖ កាលពីថ្ងៃទី ១៧ ខែមិថុនា តារាស្រី Jessica បានបង្ហោះរូបជាច្រើនសន្លឹក ដែលបង្ហាញខ្លួនឡើងវិញនូវកម្មវិធី Survival «Sisters Who Make Waves» រដូវកាលទី ៣ នៅក្នុងរូបថត Jessica បង្ហាញពីភាពត្រេកត្រអាល និងទាក់ទាញ ដែលបានប្រមូលចំណាប់អារម្មណ៍របស់មហាជន មិនចេះតិច។

តាមរយៈរូបភាព ដែលតារាស្រីរូបនេះ បានចែកចាយ នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម នាងក៏ត្រូវបានគេឃើញស្លៀកឈុតពណ៌ខ្មៅ បង្ហាញពីភាពឡូយឆាយ និងទាក់ទាញការចាប់អារម្មណ៍ចំពោះរូបរាងស្លីម សម្សស់សាច់ចាំ ដដែល បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំ កាលពីបានឡើងឆាកច្រៀង គ្មានខុសសូម្បីបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Jessica ដែលបច្ចុប្បន្នកំពុងចូលរួម ក្នុងកម្មវិធីនៅក្នុងប្រទេសចិន គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលការសម្ដែងរបស់នាង ត្រូវបាន អ្នក​លេង​អ៉ីនធឺណែត​សរសើរ Jessica ដោយ​បញ្ចេញ​មតិ​ថា នាងនៅតែ​ស្អាត​ ស៊ិចស៊ី ពូកែ​ដដែល មិនថាសម្លេង ក៏ដូចជាក្បាច់រាំ ដ៏រស់រវើកដូច្នេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jessica
Jessica
Jessica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]