កូរ៉េខាងត្បូង៖ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង Rosé ដែលជាសមាជិកម្នាក់ក្នុងចំណោម តារាស្រីល្បីៗ K-Pop BLACKPINK ក្រោមការដឹកនាំរបស់ YG Entertainment កាលពីខែសីហា ឆ្នាំ 2016 កិត្តិនាមនាង ត្រូវបានល្បីល្បាញ សុះសាយ ទូទាំងពិភពលោក។ 

យ៉ាងណាមិញ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត​៦​ឆ្នាំ ក្នុងក្រុមនារីល្បីសកលមួយនេះ ថែមទាំង បានចេញបទចម្រៀងផ្ទាល់ខ្លួនកាលពីឆ្នាំ និងបានប្រឡូកក្នុង សកម្មនៅក្នុងឧស្សាហកម្មម៉ូដថែមទៀត តើចង់ដឹងទេ ម្ចាស់​បទ «On The Ground» ដែលមានទ្រព្យសម្បត្តិដែលរកបាន មានលុយកម្រិតណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត យោងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា Celebrity Net Worth តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨ លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ ២០២២។

ជារួមមក តួលេខ​ដ៏​ច្រើនបែបនេះ ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ បើ​គិត​ពី​ជោគជ័យ​ដ៏​ធំធេង​ដែល​នាង​ទទួល​បាន​ក្នុង​នាម​ជា​សមាជិក​ក្រុម BLACKPINK និង​អាជីព​ទោល​របស់​នាង​ បន្ទាប់​ពី​នោះ ក៏ដូចដា ធ្វើជាម៉ូដែល តំណាងផ្សព្វផ្សាយ ប្រេ៊នធំ ៗ នៅក្នុងដៃរបស់នាង ដែលបានកាន់កាប់សព្វថ្ងៃនេះ៕

ប្រភព៖ https://www.kpopstarz.com/

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]