ថៃ៖ មិនថាជារូបភាពអ្វីនោះទេ តែសម្រាប់តារាស្រី Aum Patchrapa តែងតែត្រូវបានមហាជនជាច្រើន កត់សម្គាល់ និងយកចិត្តទុកដាក់ជានិច្ច ជាពិសេស ក្រោយពីមានរូបភាព​ជាមួយនឹងគូស្នេហ៍ដ៏ផ្អែមល្ហែមដែលបានឆ្លៀតឱកាសចេញមកជាមួយគ្នា កាលពីថ្មីៗនេះ។ 

ក្នុងនោះដែរ គូស្នេហ៍តារាស្រីល្បីឈ្មោះមួយនេះ ត្រូវបានគេដឹងថា រូបនាង និងសង្សារបណ្ដូលចិត្ត បានទៅញ៉ាំបាយជុំគ្នា និងបានបើកបង្ហាញ​រូបភាព​ថ្មីសន្លាង បង្ហាញពីភាព​គួរ​ឱ្យ​ស្រលាញ់​ និងស្នាមញញឹមយ៉ាងមានក្ដីសុខស្របពេលដែលបាននៅក្បែរមនុស្សជាទីស្រលាញ់បែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមរយៈរូបភាពនេះហើយ ថែមទាំងបានធ្វើឲ្យហ្វេនៗ កាន់តែយកចិត្តទុកដាក់ ទៅលើចិញ្ចៀននៅលើម្រាមដៃរបស់ Aum ព្រោះជាចិញ្ចៀនពេជ្រធំប្រណីតភ្លឺចែងចាំង ទៀតផង។ ជាមួយគ្នានេះ ពួកគេក៏កាន់តែសង្ស័យ និងចង់ដឹងថា តើតារាស្រីរូបនេះ និងគូស្នេហ៍អាចនឹងមានដំណឹងល្អដែរឬយ៉ាងណា៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum និងគូស្នេហ៍
Aum និងគូស្នេហ៍
Aum និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]