បរទេស៖ បុរសម្នាក់អាយុ៤៨ឆ្នាំ បានចំណាយអស់រយៈពេល៣ឆ្នាំ ក្នុងការបង្កើតនាវាដ៏តូចមួយ ដើម្បីឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដែលនាវាមានឈ្មោះហៅថា នាវា​ The Big C និងចង់ព្យយាមបំបែកកំណត់ត្រាពិភពលោក សម្រាប់នាវាតូចបំផុតនៃការបញ្ចប់ការធ្វើដំណើរ។

ជាក់ស្ដែង លោក Andrew Bedwell មានបំណងចង់ធ្វើអ្វីប្លែកៗ មុនពេលគាត់ឈានចូលអាយុ៥០ឆ្នាំ។ ហើយចំពោះនាវារបស់គាត់វិញ ត្រូវបានធ្វើឡើងពី fiberglass និង foam ទម្ងន់៦០០គីឡូក្រាម និងមានប្រវែង១.៤ម៉ែត្រ ខណៈកន្លែងអង្គុយមានទំហំយ៉ាងតូចចង្អៀត ដែលមិនអាចដាក់ខ្លួនសម្រាកបានឡើយ។ ចំណែកល្បឿនវិញ អាចធ្វើដំណើរបានត្រឹមតែ៤.៥គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងរយៈពេល១ម៉ោង ដែលដើរធម្មតាអាចលឿនជាងទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះរូបរាងនៃនាវា មានសភាពដូចជាដែកឆ្កាងរវាងរទេះដើរទិញឥវ៉ាន់ ធុងសំរាម និងម៉ាស៊ីនបូមធូលីអីចឹង។ យ៉ាងណាមិញ លោក Andrew នឹងចេញដំណើរក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ និងមានគម្រោងសម្រាករយៈពេល២០នាទីម្ដង សម្រាប់ការធ្វើដំណើរទាំងមូល។ ហើយប្រពន្ធរបស់គាត់ នឹងខ្ចប់អាហារមានជាតិប្រូតេអ៊ីនខ្ពស់ៗ សម្រាប់គាត់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]