រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី បូរមី ផ្ទុះការចាប់អារម្មណ៍កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយLive លើបណ្តាញសង្គម យំគគ្រូកតូចចិត្តរឿងម្តាយធ្វើបាបចិត្តម្តងហើយម្តងទៀត យកលុយពីផ្ទះម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ចូលកាស៊ីណូ បំផ្លាញកូនស្រី សូម្បីតែផ្ទះបង់រំលោះក៏ត្រូវអស់ដែរ។
យ៉ាងណាមិញ ក្រោយLiveយំធ្វើឲ្យមហាជននាំគ្នាអាណិត ម្តាយគេជួយចម្រើនកូន ចុះហេតុអ្វី ម្តាយរូបនាង បែរមិនចេះអាណិតចិត្តកូន កូនសុំអង្វរច្រើនដង កុំឲ្យលេងល្បែង ព្រោះគ្មានចម្រើន តែម្តាយមិនស្តាប់សោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រោយចេញពីផ្ទះអស់មួយរយៈ សង្ស័យពេលនេះអស់លុយរលីង រូបនាងក៏បង្ហោះវីដេអូតាមបណ្តាញ TikTok ថា ម្តាយត្រឡប់មកវិញ ខណៈពេលខ្លួនលក់អ្វីគ្រប់យ៉ាងអស់រលីង មិនថាជា កាបូបថ្លៃៗដែលធ្លាប់ស្រឡាញ់ ខោអាវ ប្រមូលសងគេខ្លះៗ ហើយពេលនេះ នៅសល់ដល់ទៅ ៦៦០០០ដុល្លារទៀតឯណោះ តែរូបនាងគ្មានរអ៊ូរទាំ អ្វីឡើយ តែរីករាយពេលឃើញម្តាយត្រឡប់មកវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]