ចិន៖ ថ្មីៗនេះ តារាស្រី Fan Bingbing ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួន បានផ្សព្វផ្សាយពីវីដេអូដែលថតពីកន្លែងកើតហេតុ ក្នុងពេលដែលរូបនាងបានបង្ហាញខ្លួនជាមួយនឹង បុរសមិនស្គាល់មុខម្នាក់ ពេលទៅជប់លៀងជាមួយនឹងគ្រួសាររបស់នាង។

តាមរយៈរូបថតដែលកាត់ចេញពីវីដេអូនេះ បានធ្វើឲ្យមនុស្សជាច្រើន អាចសង្កេតឃើញថា ទំនាក់ទំនងរវាង តារាស្រីរូបនេះ និងបុរសម្នាក់នោះ ពិតជាមិនធម្មតានោះទេ ដោយពួកគេទាំងពីរ មានកាយវិការស្និទ្ធស្នាលជាច្រើន ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនក្នុងប្រទេសបានចោទសួរចង់ដឹង ថាតើនាងពិតជាមានមិត្តប្រុសថ្មីដែរឬយ៉ាងណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Fan Bingbing បានកាន់ដៃ បុរសម្នាក់នោះ ពេលកំពុងជជែកគ្នា ហើយប្រុសម្នាក់នោះ ក៏បានថើបដៃនាងវិញដែរ ដែលនេះ​អាចនិយាយបានថាជា ​កាយវិការ​ស្និទ្ធស្នាលមួយ ​ដែល​គេ​ឃើញ​ជា​ញឹក​ញាប់​ក្នុងនាមជា​គូ​ស្នេហ៍ទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]