សក់របស់យើងអាចមានបញ្ហាដោយសារទម្លាប់សាមញ្ញៗមួយចំនួនដែលងាយនឹងធ្វើឱ្យសក់សំពោង ដាច់ បែកចុង ឬជ្រុះ។ ទម្លាប់ប្រចំាថ្ងៃអ្វីខ្លះដែលអាចធ្វើឱ្យសក់យើងខូច ហើយយើងគួរកែបែបណា?
ខាងក្រោមជាទម្លាប់ទាំង ៧ ដែលអាចបំផ្លាញសក់របស់យើង និងវិធីកែទម្លាប់នេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ញីសាប៊ូកក់សក់លើសក់
ជំនួសឱ្យការញីសាប៊ូកក់សក់លើសក់ឱ្យចេញពពុះ យើងគួរញីសាប៊ូកក់សក់ថ្នមៗលើស្បែកក្បាលឱ្យសព្វវិញ ហើយអេះសម្អាតស្បែកក្បាលថ្នមៗ។ បន្ទាប់មកលាងសម្អាតចេញដោយឱ្យទឹក និងសាប៊ូហូរកាត់សក់របស់យើង។ ការធ្វើបែបនេះមិនត្រឹមតែអាចឱ្យយើងសម្អាតស្បែកបានស្អាតល្អទេ ថែមទាំងអាចឱ្យយើងសម្អាតសក់ដោយមិនធ្វើឱ្យសក់កកិតខូចទៀតផង។
២. មិនប្រើគ្រីមបន្ទន់សក់
យើងគួរប្រើគ្រីមបន្ទន់សក់រាល់ពេលកក់សក់រួចដើម្បីបន្ថែមសំណើមដល់សក់ និងជួយធ្វើឱ្យសក់ទន់រលោងមិនជំពាក់ ព្រោះសារធាតុកាត់ក្នុងសាប៊ូកក់សក់អាចធ្វើសក់យើងបាត់បង់សំណើម និងជាតិប្រេង។
៣. ជូតសក់ជាមួយកន្សែង
ការជូតសក់ឱ្យស្ងួតជាមួយកន្សែងអាចធ្វើឱ្យសក់កកិត និងសឹកស្រទាប់ការពាររបស់សក់ដែលនឹងបង្កឱ្យសក់ស្ងួត និងសំពោង។ ដូច្នេះយើងអាចរុំសក់ដែលសើមជាមួយកន្សែងជំនួសវិញដើម្បីឱ្យកន្សែងបឺតស្រូបទឹកពីសក់ រួចទុកឱ្យសក់ស្ងួតតាមសម្រួល។
៤. សិតសក់ទាំងសក់សើម
យើងគួរទុកឱ្យសក់ស្ងួតបន្តិចសិន ចាំសិតសក់ថ្នមៗជាមួយក្រាសដែលមានចន្លោះធ្មេញធំៗដើម្បីចៀសវាងការធ្វើឱ្យសក់ជ្រុះ និងខូចព្រោះសក់ដែលសើមមានសភាពទន់ខ្សោយណាស់។
៥. ផ្លុំសក់ឱ្យស្ងួត
ការផ្លុំសក់ឱ្យស្ងួតអាចបណ្តាលឱ្យសក់បាត់បង់សំណើម ឆេះស្រទាប់ការពារសក់ និងខូចដោយសារកម្តៅ។ ដូច្នេះយើងគួរទុកឱ្យសក់ស្ងួតតាមសម្រួលល្អជាង។ តែបើយើងចាំបាច់ត្រូវផ្លុំសក់ដោយសារប្រញាប់ យើងអាចផ្លុំសក់ដោយប្រើខ្យល់ត្រជាក់ ហើយចៀសវាងប្រើញឹកញាប់ពេក។
៦. ប្រើផលិតផលធ្វើម៉ូដសក់
ប្រើផលិតផលធ្វើម៉ូដសក់ដូចជា ចាហួយលាបសក់ ឬស្រ្ពៃបាញ់សក់ជាដើមអាចមានផ្ទុកជាតិអាល់កុលដែលធ្វើឱ្យសក់យើងស្ងួត ឬមានផ្ទុកសារធាតុស៊ីលីកូនដូចជា cyclomethicone, amodimethicone និង dimethicone ដែលធ្វើឱ្យសក់យើងឡើងប្រេង។ ដើម្បីចៀសវាងបញ្ហា យើងគួរធ្វើម៉ូដសក់ណាដែលមិនត្រូវការប្រើផលិតផលធ្វើម៉ូដសក់ទាំងនេះ។
៧. ចង ឬក្រងសក់តឹងៗ
បើយើងចង បួងសក់ ឬក្រងសក់បែបតូចៗតឹងៗ យើងអាចទាញសរសៃសក់ពីគល់សក់ខ្លាំងដែលអាចធ្វើឱ្យខូចឫសសក់ និងបង្កឱ្យសក់ជ្រុះ។ ជំនួសមកវិញយើងគួរធ្វើម៉ូដសក់ណាដែលមិនត្រូវការការចង់ ឬបួងសក់តឹងៗ ឬក៏អាចទម្លាក់សក់ក៏បាន។
ក្រៅពីទម្លាប់ប្រចាំថ្ងៃ សក់របស់យើងក៏អាចខូចដោយសារការត្រូវពន្លឺថ្ងៃខ្លំាងក្នុងរយៈពេលយូរដែរ ដែលធ្វើឱ្យសក់ស្ងួត និងផុយ ហេតុនេះហើយយើងគួរពាក់មួក ឬបាំងឆ័ត្រពេលចេញក្រៅត្រូវពន្លឺថ្ងៃ។
ចំណុចសំខាន់
ខាងក្រោមជាទម្លាប់ទាំង ៨ ដែលអាចបំផ្លាញសក់របស់យើង៖
- ញីសាប៊ូកក់សក់លើសក់
- មិនប្រើគ្រីមបន្ទន់សក់
- ជូតសក់ជាមួយកន្សែង
- សិតសក់ទាំងសក់សើម
- ផ្លុំសក់ឱ្យស្ងួត
- ប្រើផលិតផលធ្វើម៉ូដសក់
- ចង ឬក្រងសក់តឹងៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]