បរទេស៖ កាលពីថ្ងៃទី ១៩ ខែមិថុនា បុគ្កលល្បី ៗ ជាច្រើនលើជុំវិញពិភពលោក បានចូលរួមកម្មវិធីបង្ហាញម៉ូដ «S/S 2023 Menswear Collection» របស់ប្រ៊េន Prada នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងនាមជាតំណាងរបស់ប្រទេសរៀង ៗ ខ្លួន។

ជាមួយគ្នានេះដែ អ្វីដែលចាប់អារម្មណ៍ នៅលើបណ្តាញសង្គម បានចែកចាយរូបភាព ប៉ុន្មានសន្លឹក បាន​បង្ហាញ​រូបរាង​ដ៏​ឡូយ​ ដែលបានផ្តិត​រូបភាព ក្នុងស៊ុមតែមួយ នៃតារាសម្តែង​ Song Kang និង​ Jaehyun ក្រុម NCT រួមជាមួយតារាសម្តែងប្រុសក្មេងថៃ លោក Win Metawin ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញរូបសន្លឹកទាំងនោះ បានធ្វើឲ្យ ហ្វេន ៗ របស់​តារាប្រុសប៉ុន្មានដួងទាំងនេះ​ រំភើបមិនស្ទើរ ជាពិសេសនោះ ឈ្លក់វង្វេងនៃសម្រស់ របស់ពួកគេទាំង ៣ ដោយមិននឹកស្មានថា ពួកគេបានថតរូបជុំគ្នាបែបនេះ ថែមទាំងអ្នកបណ្តាញសង្គម បន្តចែកចាយ រូបនេះ នៅពាលពេញអ៉ីនធឺណែតទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 Jaehyun និង​ Song Kang 
 Jaehyun និង​ Song Kang 
 Jaehyun និង​ Song Kang រួមជាមួយ Win

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]