កូរ៉េខាងត្បូង៖ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា រូបថត​របស់​តារា​សម្ដែង Han So Hwee ដើរ​លេង​ជាមួយ តារាប្រុសសម្តែង​​ដ៏​សង្ហាម្នាក់ បាន​សាយ​ភាយ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​សហគមន៍​អនឡាញ​ជា​ច្រើន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បន្តិចក្រោយមក អ្នកនិយមលេងអ៉ីធឺណែតបានសន្និដ្ឋានថា តារារួមអាជីពដែលថតជាមួយ Han So Hwee គឺជាតារាសម្ដែង Song Kang ហើយពាក្យចចាមអារ៉ាមទាក់ទងស្នេហាកាន់តែកើនឡើង។ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា អ្នកទាំងពីរ ធ្លាប់បានសម្តែងក្នុងរឿងភាគរបស់ JTBC ចំណងជើង «Nevertheless» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ មុនពេលពាក្យចចាមអារ៉ាមអាចកើនឡើងសារជាថ្មី គេបានសន្និដ្ឋានថា បុរសម្នាក់នោះ ពិតជា Song Kang ដែលពឹងផ្អែក ទៅលើរូបរាង កម្ពស់កម្ពរ មាឌនិងរាង ដែលបានគេកត់សម្គាល់ក្នុងរូបដែលបានចែកចាយ។

ទៀតសោត ទោះបីជារូបមួយសន្លឹកនេះ បានបន្តចែកចាយ ក៏ដូចជាក្លាយជាប្រធានបទ របស់មហាជនលើកមកនិយាយក៏ដោយ តែមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ដែលបញ្ជាក់ថា បុរសក្នុងរូបនោះ ជា Song Kang ព្រោះតែនេះជាការសង្ស័យតែប៉ុណ្ណោះ ណាមួយភាគីក្រុមហ៊ុនរបស់អ្នកទាំងពីរ មិនទាន់ចេញមុខមកបញ្ជាក់ផងដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Han So Hwee
Han So Hwee និង Song Kang
រូបបានដែលគេចែកចាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]