រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ នរណាមិនល្បី រឿងគូស្វាមីភរិយារបស់ នាយជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះ ដែលឈ្លោះគ្នាផ្អើលពេញបណ្តាញសង្គម ហែកកេ.រ្ត៍គ្នាប្រកាសលែងលះ មានស្នាមមេដៃភស្តុតាងច្បាស់ៗ បែរចុងក្រោយ ជានាផ្អែមលើសដើម។

ជាងនេះទៅទៀត ផ្អែមជាងស្ករមិនទាន់ប៉ុន្មាន អ្នកនាង ផល្លា ប្រពន្ធនាយជីងចក់ ប្រកាសឲ្យគេឯង តាមចាប់ស្វាមីខ្លួន ព្រោះចោទថាជាចោរ លួចនាឡិកាពេជ្រ រហូតហ៊ានប្រកាសឲ្យ អ្នកចាប់បានដល់ទៅ១ម៉ឺនដុល្លារ រីឯខាង Admin ជីងចក់ បង្ហោះសារចាប់ផ្តើមជាថ្មី ព្រមទាំងព្រលះភរិយាខ្លួន ពេញៗមាត់ថា ត្រចៀកស ស្តាប់តែសម្តីអ្នកជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែ ថ្មីៗនេះ ត្រូវហ្វេនៗថតជាប់ អ្នកទាំងពីរ បណ្តើរគ្នាយ៉ាងត្រសង ទៅជួបជុំគ្រួសារហូបអាហារល្ងាចជាមួយគ្នា ធ្វើព្រងើយ ធ្វើឲ្យអ្នកគាំទ្រ ចាំតាមដានអ្នកទាំងពីរ ស្ទើរតែវីវក់ នាំគ្នាអាណិតនាំគ្នាអាសូរ តែចុងក្រោយ បែរជាការសម្តែងទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នាយជីងចក់
ភរិយា នាយជីងចក់
admin ជីងចក់និងភរិយា
admin ជីងចក់និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]