បរទេស៖ តារាសម្តែងស្រី Amber Heard ត្រូវបានគេប្រទះឃើញដើរផ្សារក្នុងទីក្រុងញូវយ៉ក ដែលនេះជាការបង្ហាញខ្លួនជាលើកដំបូង ក្រោយអតីតស្វាមីរបស់នាង Johnny Depp បានឈ្នះក្តី ការប្តឹងផ្តល់ ពីបទបរិហារកេរ្តិ៍ ជាមួយនឹងការសងសំណង ទឹកប្រាក់ ១៥ លានដុល្លារអាមេរិក។

តាមរយៈប្រភព TMZ បានរាយការណ៍ថា តារាសម្តែងវ័យ ៣៦ ឆ្នាំ និងប្អូនស្រីរបស់នាង Whitney Henriquez បានសម្រាកដើរលេងយ៉ាងសប្បាយ Shopping នៅពេលល្ងាច នៃការដើរ ទិញទំនិញនៅហាងលក់រាយនៅផ្សារ Bridgehampton ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ តួស្រីក្នុងរឿង «Aquaman» ត្រូវបានគេឃើញបួងសក់របស់នាងឡើង ក្នុងឈុត ពាក់អាវពណ៌ស និងខោខូវប៊យ សាមញ្ញធម្មតាបែបនេះ ដែលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ពីសម្លៀកបំពាក់ និងម៉ូដសក់ដ៏ប្រណិតរបស់នាងបង្ហាញខ្លួនរាល់ដង។

យ៉ាងណាមិញ រឿងរ៉ាវនេះ​បានក្លាយជាប្រធានលើអ៉ីនធឺណែត ខណៈស្របពេល ដែលតារាហូលីវូដរូបនេះ បានសារភាពជាសាធារណៈថានាងមិនអាចមានលទ្ធភាពសងជំនឿចិត្តចំនួន ៨.៣ លានដុល្លារ ឱ្យ Depp នោទេ៕

ប្រភព៖ dailymail

សូមទស្សនារូបភាពខាងក្រោម​

Amber Heard និងអតីតស្វាមី
Amber Heard
Amber Heard ត្រូវគេប្រទះឃើញតាមផ្សារទំនើប
Amber Heard ត្រូវគេប្រទះឃើញតាមផ្សារទំនើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]