ថៃ៖ ធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការបញ្ចេញមតិមួយរបស់តារាស្រី Toey Jarinporn ដែលបានបង្ហាញពីការសរសើរ ចំពោះរូបថតគូស្នេហ៍ Alek និង Bow ពេលទៅធ្វើដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកជាមួយគ្នាកាលពីពេលកន្លងទៅនេះ។  

បន្ទាប់ពីនេះ តារាស្រី Toey ស្រាប់តែចេញមកផ្ដល់បទសម្ភាសន៍ អំពីរឿងរ៉ាវមួយនេះ ដោយរូបនាងបានលើកឡើងថា នាងមិនបានគិតអ្វីទាំងអស់ ព្រោះឃើញ​ថា​ ជារូបភាពដ៏គួរ​ឱ្យ​ស្រលាញ់​ រួចក៏​ចូល​ទៅ​ខមិន ទៅលើរូបរបស់ Alek ត្រូវជាអតីតគូស្នេហ៍របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីរូបនេះថែមទាំងបង្ហាញពីអារម្មណ៍ ​សប្បាយ​រីករាយ ចំពោះ Alek ដែលបានឃើញតារាប្រុសរូបនេះមានក្ដីសុខ និងបានសាងស្នេហ៍ថ្មីយ៉ាងផ្អែមល្ហែម។ ហើយនេះក៏អាចបញ្ជាក់ពីទំនាក់ទំនង និងជា មិត្តភាព​ដ៏​ល្អ​ ដែលក្រោយពីបានចែកផ្លូវគ្នារួចហើយ ពួកគេទាំងពីរក៏បានក្លាយជាមិត្តល្អ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Toey
Toey
Toey
Toey
Alek
Alek
Alek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]