ភ្នំពេញ៖ ថ្ងៃនេះអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យបរិស្ថានសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សចំនួន ៦៣,០០០ នៅក្នុងពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើង និងបង្គន់អនាម័យចំនួន ២៣៧ នៅក្នុងរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និងដោយមានការចូលរួមពីតំណាងអ្នករៀបចំ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

ស្ថានីយ៍អនាម័យទាំងនេះនឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សាលារៀន និងសិស្សានុសិស្ស សម្រាប់ការវិលត្រឡប់ទៅកាន់ថ្នាក់រៀនវិញដោយសុវត្ថិភាព ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ការលើកកម្ពស់អនាម័យអាចឱ្យសិស្សានុសិស្ស​បន្តការសិក្សារបស់ពួកគេក្នុងគ្រានៃភាពមិនច្បាស់លាស់ ដែលកាន់តែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ៍ផ្ទាល់ខ្លួន បញ្ញា និងសង្គមរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី ថោ ផាន់នី នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងអនុវត្តគម្រោងនេះនៅក្នុងសាលាបឋមសិក្សាចំនួន ១៦៨ ក្នុងខេត្តចំនួនប្រាំ និងរាជធានីនៃប្រទេសកម្ពុជា រួមមានខេត្តស្ទឹងត្រែង សៀមរាប កំពត ក្រចេះ បាត់ដំបង និងរាជធានីភ្នំពេញ។ លោកស្រីបានបន្តទៀតថា កិច្ចអន្តរាគមន៍ដែលបានស្នើឡើងអាចឱ្យកុមារីចំនួន ៣២,០០៨នាក់ និងក្មេងប្រុសចំនួន ៣១,១៩២នាក់ អនុវត្តអនាម័យលើដៃឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលារៀន សម្រាប់ការបង្ការ និងកាត់បន្ថយជំងឺកូវីដ-១៩។ ការអនុវត្តអនាម័យល្អ និងអនាម័យត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពល្អ ដូច្នេះហើយកាត់បន្ថយបន្ទុកនៃជំងឺក្នុងរយៈពេលយូរ។

លោកស្រីបានបន្តទៀតថា៖

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖

អំពីអង្គការភ្លែនអន្តរជាតិកម្ពុជា

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើង​ខិតខំ​ប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយ​នឹង​បទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស ​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ ក្នុងឆ្នាំ ២០២២ នេះ យើងនឹងប្រារព្ធខួបលើកទី ២០ របស់យើងដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២០ ឆ្នាំ។

អំពីព្រូដិនសល

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។

*ព្រូដិនសល ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅអាស៊ី និងអាហ្វ្រិក។ អាជីវកម្មរបស់យើងបានជួយឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងដោយការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។ ព្រូដិនសលបានផ្ដល់ការការពារលើទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើន និងជួយពួកគេបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ក៏ដូចជួយជម្រុញឱ្យពួកគេអាចសន្សំសម្រាប់គោលដៅអនាគតរបស់ពួកគេ។ អាជីវកម្មរបស់យើង មានអតិថិជនជាង ១៨ លាននាក់ ហើយត្រូវបានចុះបញ្ជីនៅផ្សារហ៊ុននៅទីក្រុងឡុងដ៍ (PRU) ហុងកុង (2378) សិង្ហបុរី (K6S) និងញូវយ៉ក (PUK)។ ក្រុមហ៊ុនព្រូដិនសលមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រូដិនសល Financial, Inc. ជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មចម្បងនៅក្នុងសហរដ្ឋអាមេរិក ឬជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc ដែលជាក្រុមហ៊ុនរួមបញ្ចូលនៅក្នុងចក្រភពអង់គ្លេសទេ។ សម្រាប់ព័ត៌មានបន្ថែម https://www.prudentialplc.com/

អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសលនៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះកាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]