បរទេស៖ កាលពីនៅថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះ រូបថតថ្មីជាច្រើនរបស់ តារាសម្ដែងស្រី Angelina Jolie នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិត បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការបង្ហាញខ្លួន ជាពិសេស ទៅលើរូបរាងគួរឲ្យកត់សម្គាល់របស់នាង។

ដោយនៅក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ ​បាន​ស្លៀក​ឈុត​​ពណ៌​ខ្មៅ និង​ពាក់​ស្បែកជើង​កែង​ខ្ពស់ ​ពេល​ឈរ​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម និងបានតុបតែងស្ទាយ៍ចងសក់ពាក់កណ្តាល ផាត់មុខស្រាលៗ ដើម្បីបង្ហាញពីសម្រស់ធម្មជាតិរបស់ខ្លួន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្រៅពីបានបង្ហាញសម្រស់ហើយ​ Angelina Jolie ត្រូវបានគេមើលឃើញពី រូប​រាង​ស្គ.ម​ខ្លាំង មុខ ដៃ និង​ជើង គឺមើលទៅ​តូច​ទាំង​អស់។ តែទោះបី​ជា​យ៉ាង​ណា តារាស្រីរូបនេះ នៅតែអាចរក្សា​ស្មារតី​ល្អ ដោយមានភាពរួសរាយរាក់ទាក់ខ្លាំង ជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងមាន ស្នាមញញឹមដ៏ភ្លឺស្វាង ដែលជាចំណុចលេចធ្លោ ជួយឱ្យនាងទទួលបានការសរសើរ នៅពីមុខកញ្ចក់កាមេរ៉ា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]