ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយថា Miss Teen International Cambodia 2022 គឺបានទៅលើកញ្ញា សុខ និដាណាត់។ ពិតណាស់ អាចនិយាយបានថានាងជាបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាជំនាន់ទី២ ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។ ហើយស្របពេលគ្រងតំណែងមួយនេះ គេឃើញនាងទទួលបានការងារជាច្រើន ទាំងថតស្ពត និងថតសំអាងការជាដើម។ 

លើសពីនេះទៅទៀត បន្ទាប់ពីគ្រងមកុដ Miss Teen International Cambodia 2022 គេឃើញកញ្ញា សុខ និដាណាត់ កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន។ ជាពិសេស គ្រប់រូបភាពដែលនាងបានបង្ហោះ សុទ្ធសឹងតែលេចធ្លោ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនភ្លឹកនឹងសម្រស់នាងគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ថ្មីៗនេះគេដឹងថាកញ្ញា សុខ និដាណាត់ បានទទួលការងារថតសំអាងការជាថ្មីម្ដងទៀត បើនិយាយពីសម្រស់ក្រោយស្លៀកឈុតកូនក្រមុំ មើលទៅនាងពិតជាស្រស់សោភា ហើយសមសួនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ទាំងបីឈុតដែលនាងបានស្លៀកក៏ប្រណីតមានការច្នៃឡើងយ៉ាងស្អាតទៀតផង ដែលជាហេតុធ្វើឲ្យសម្រស់បវរកញ្ញារូបនេះ កាន់តែលេចធ្លោយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]