កូរ៉េខាងត្បូង៖ ស្រីស្អាត Jang Wonyoung សមាជិកក្រុម IVE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយរូបភាពជាច្រើនសន្លឹក ត្រូវបានចែកចាយ ពាសពេញលើបណ្តាញអ៉ីនធឺណែត នៃសកម្មភាពរបស់តារាស្រីរូបនេះ។

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ តារាស្រីកើត ​២០០៤ ​រូបនេះ ត្រូវបានគេមើលឃើញថាកំពុងលេងកីឡាបាល់គប់ នៅលើទីលាន ក្នុងការប្រកួតរវាង «2022 Shinhan Bank SOL KBO League» ដែលធ្វើឡើងនៅកីឡដ្ឋាន Jamsil Baseball កាលពីថ្ងៃទី 19 ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Jang Wonyoung បានចាយរាងក៏ដូចជា បញ្ចេញសម្រស់របស់នាង ដោយមិនបានពាក់ម៉ាស់ ជាពិសេស នាងទទួលបានការចាប់អារម្មណ៍ចំពោះរូបរាងស្លីមរបស់នាង ជាមួយនឹងកាយវិការ នៃសកម្មភាពកំពុងលេងកីឡាដូច្នេះដែរ។

ក្រោយពីឃើញបែបនេះ អ្នកនិយមលេងអ៉ីនធឺណែតបាន បន្តែចែករំលែក រូបភាពរបស់នៅបណ្តាញសង្គម ថែមទាំងបញ្ចេញមតិថា ដោយបានកោតសរសើរ នៃតារាស្រីវ័យក្មេងរូបនេះ មិនត្រឹមតែ មានតែអាចច្រៀង​ រាំបានល្អនោះទេ តែមានសមត្ថភាព ក្នុងការលេងកីឡា ឡើងប៉ិនប្រសប់ទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jang Wonyoung 
Jang Wonyoung 
Jang Wonyoung 
Jang Wonyoung 
Jang Wonyoung 
Jang Wonyoung 
Jang Wonyoung 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]