រាជធានីភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំនៅកម្ពុជា ក្រោមសក្ខីភាពនៃអធិបតីភាពរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងវត្តមានកិត្តិយសរបស់តំណាងរាជរដ្ឋាភិបាលកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា ធនាគារដៃគូ ដៃគូកិច្ចការសប្បុរសធម៌ អតិថិជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងប្រតិបត្តិ និងបុគ្គលិកជាច្រើនរូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ ២០១២ មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេដែលមកដល់ទីផ្សារកម្ពុជា ហើយបានណែនាំឲ្យប្រជាជនស្គាល់នូវសេវាធានារ៉ាប់រងអាយុជីវិត។
ក្រោមកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យនេះឱ្យមានភាពរីកចម្រើន និងដោយមានការជួយជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំកសាងទំនុកចិត្ត និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ជាសារវ័ន្តនៃសេវាធានារ៉ាប់រងអាយុជីវិតតាមរយៈយុទ្ធនាការសន្និសីទអប់រំនានាដល់ប្រជាជនជាង ១៣ ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។
មេនូឡាយហ្វ៍ ក៏ជាក្រុមហ៊ុនដំបូងគេដែលបានពង្រីកវិសាលភាពផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់បណ្ដាតំបន់សក្តានុពលសេដ្ឋកិច្ចនានាដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងព្រះសីហនុ ដើម្បីផ្ដល់ជូននូវការការពារហិរញ្ញវត្ថុដល់ប្រជាជនខ្មែរកាន់តែច្រើនថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាជាង ១១ ម៉ឺននាក់ និងផ្តល់សំណងជូនអតិថិជនជិត ៨ លានដុល្លារអាមេរិករួចមកហើយ។
ក្រៅពីនេះក្រុមហ៊ុនក៏បានរួមចំណែកគាំទ្រសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្មផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះដោយគិតចាប់ពីឆ្នាំ២០១២ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយ ក្នុងសកម្មភាពគាំទ្រសុខភាព និងសុខុមាលភាពសហគមន៍កម្ពុជារួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ និងកម្មវិធីនានាជាច្រើនទៀត។
លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖
លោក Justin Helferich អគ្គនាយកប្រតិបត្តិ
និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា៖
លោកក៏បានបន្ថែមទៀតថា៖
ខួបគម្រប់ ១០ ឆ្នាំរបស់ មេនូឡាយហ្វ៍ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពជោគជ័យ និងភាពជាអ្នកដឹកនាំក្នុងទីផ្សាររបស់ក្រុមហ៊ុន ស្ដែងចេញតាមរយៈទំនុកចិត្ត និងការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងប្រទេស មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) នៅតែបន្តផ្តោតលើគោលដៅរបស់ខ្លួនដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលដែលចាត់ទុកអតិថិជនជាគោល តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននៅក្នុងវិស័យ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាផ្នែកមួយនៃសាជីវកម្មក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល។ ជាមួយស្នាក់ការកណ្តាលជាសកលនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រុមហ៊ុនផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងធានារ៉ាប់រង ដោយមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិកជាមួយបទពិសោធន៍អាជីវកម្មច្រើនជាង ១៦០ ឆ្នាំមកហើយ។ គិតត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុនមានបុគ្គលិកបម្រើការងាជាង ៣៨ ០០០ នាក់ ទីប្រឹក្សាធានារ៉ាប់រងប្រមាណ ១១៩ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៣ លាននាក់។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ ក្រុមហ៊ុនបានផ្ដល់សំណងចំនួន ៣២,៧ ពាន់លានដុល្លារកាណាដា ជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក៕
សម្រាប់ព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់ www.manulife.com.kh ឬតាមដានទំព័រហ្វេសប៊ុក www.facebook.com/ManulifeKH
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]