បរទេស៖ បច្ចុប្បន្ននេះ តារាសម្តែង លោក Tom Cruise និងតួសម្តែងក្នុងរឿង «Top Gun: Maverick» បានមានវត្តមាន នៅក្នុងប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរឿងភាគដ៏ល្បីនេះ។

ដោយនៅក្នុងនោះដែរ សម្រាប់តារាប្រុស លោក Tom Cruise ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ភ្លាមៗពេលទៅដល់កូរ៉េ ជាមួយនឹងរូបរាងទាន់សម័យក្នុងវ័យ៦០ឆ្នាំ ព្រមទាំងមានសកម្មភាពស្វាគមន៍ជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្ត មិនខុសពីតារា Kpop ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាធម្មតា តារាប្រុសរូបនេះ តែងតែបង្ហាញខ្លួនយ៉ាងម៉ត់ចត់ នៅពេលថតរូប ប៉ុន្តែនៅពេលដែលបានទៅដល់ប្រទេសកូរ៉េភ្លាម Tom Cruise បានបង្ហាញពីស្នាមញញឹម ស្វាគមន៍អ្នកគាំទ្រ ពេញដោយក្តីស្រលាញ់ រួមទាំងបង្ហាញរូបបេះដូងពាក់កណ្តាល ដែលជារឿងដ៏កម្ររបស់តារាហូលីវូដរូបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]