ចិន៖ មិនត្រឹមតែមានសមត្ថភាព និងសម្រស់ដែលអាចទាក់ចិត្តអ្នកទស្សនាបាននោះទេ តែតារាស្រី Liu Yifei ក៏បានធ្វើឲ្យពួកគេចូលចិត្ត ក៏ដូចតាមដានពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង រួមទាំងជីវិតនៅក្នុងគ្រួសារ ផងដែរ។

ជាពិសេស ដូចជាឪពុកម្ដាយរបស់ តារាស្រីរូបនេះ ដែលគ្រប់គ្នាតែងតែងចង់ឃើញពីមុខមាត់ និងសម្រស់ ដែលកាលពីមុនមកនេះ ក៏មានការបង្ហាញឡើងឲ្យឃើញពីរូបភាពម្ដាយរបស់ Liu Yifei រួចទៅហើយ រួមទាំងមានការសរសើរមិនដាច់ពីមាត់ពីបណ្ដាអ្នកគាំទ្រ ទៅលើទម្រង់មុខរបស់ម្ដាយនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ទៅលើឪពុកតារាស្រីរូបនេះវិញម្ដង ក៏បានធ្វើឲ្យអ្នកលេងអ៊ិនធើណេត កត់សម្គាល់ថា នេះអាចជារូបភាពដ៏កម្រមួយ ដែលត្រូវបានបង្ហាញឡើង ស្របពេលដែល Liu Yifei បានថតរូបជាមួយនឹងឪពុករបស់នាង និងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗពីទម្រង់មុខមាត់ស្រស់សង្ហាមិនចាញ់គ្នាឡើយ បើទោះបីជារូបភាពនោះជារូបភាពចាស់កាលពីមុនក៏ដោយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]