ភ្នំពេញ៖ នៅពេលឃើញស្រ្តីឆ្នើមពីររូបនេះ ត្រូវបានប្រកាសឱ្យដឹង ការសហការដៃគូនឹងគ្នាក្នុងដំណើរឆ្ពោះទៅជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសនឹងផ្តល់ទំនុបចិត្តនិងភាពជឿជាក់ទៅកាន់ស្រ្តីៗរាប់សិបលាននាក់នៅកម្ពុជានោះ គឺមានការសាទរ និងអបអរជាខ្លាំងពីអ្នកគាំទ្រ និងមហាជន ដែលស្រ្តីខ្មែរយើងពោពេញដោយសមត្ថភាព និងឆន្ទៈខ្ពស់ពីររូបនេះបានដឹកដៃគ្នាត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជា ទទួលបានសម្រស់ស្រស់ស្អាតប្រកបដោយសុខសុវត្ថិ ភាពរីកចម្រើនល្អទៅមុខ សូម្បីតែជីវភាពគ្រួសារល្អប្រសើរផងដែរ។

ក្នុងពិធីធំដ៏កក្រើកមួយដែលធ្វើឡើងរវាងក្រុមហ៊ុនចំនួនពីរ ដែលបានដៃគូរជាគ្នា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី បានឱ្យដឹងថា ផលិតផលល្បីឈ្មោះ S&Y ប្រេនដែលកំពុងដំណើរការទីផ្សាររាល់ថ្ងៃនេះ គឺត្រូវបានប្រកាស និងណែនាំឱ្យដឹងថា ស្ថិតក្រោមការដឹកនាំដោយលោកស្រី ទេព ម៉ាយ៉ារ៉ែត ហើយអ្វីដែលរឹតតែសំខាន់នោះគឺ ប្រេនគ្រឿងសម្អាង​ និងផលិតផលថែរក្សាសម្រស់មួយនេះ បានធ្វើការប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុន Powerlive International ដែលលោកស្រី ឈួន សុវណ្ណារី ជាអគ្គនាយិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី ទេព ម៉ាយ៉ារ៉ែត អគ្គនាយិកាក្រុមហ៊ុន S&Y Brand ក៏យកពេលដ៏ល្អមួយនោះ ធ្វើការប្រកាសរឿងពីរល្អជាមួយគ្នាគឺ៖
ទី១. អបអរពិធីសម្ពោធជាផ្លូវការ S&Y Brand
និងទី២. ពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន S&Y Brand និងក្រុមហ៊ុន Powerlive International ក្នុងគោលដៅពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍សុខភាពសម្រស់ស្រ្តីនៅកម្ពុជា ទទួលបានភាពថិតថេរ និងសុវិត្ថភាព ហើយជាដំណើរក្នុងឆន្ទៈឆ្ពោះទៅមុខជាមួយរាជរដ្ឋាភិបាលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

ថ្លែងក្នុងពិធីសន្នីសីទសារព័ត៌មាន ស្តីពីការអបអរពិធីសម្ពោធជាផ្លូវការ S&Y Branch ព្រមទាំងពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន S&Y Brand និងក្រុមហ៊ុន Powerlive International លោកស្រី ទេព ម៉ាយ៉ារ៉ែត បានថ្លែងឱ្យដឹងថា មូលហេតុដែល S&Y Brand សម្រេចយកថ្ងៃនេះធ្វើពិធីផ្លូវការ ព្រោះតែ កន្លងមកចំពេលវិបត្តិកូវិដ-១៩ ធ្ងន់ធ្ងរ ក្រុមហ៊ុនមិនដែលបានប្រារព្ធពិធីអ្វីសោះ ហើយពេលនេះឆ្នាំនេះជាឱកាសល្អក្នុងពង្រីកទីផ្សារ និងវិសាលភាពរបស់ខ្លួនបន្តទៀត ទើបយកពេលនេះប្រកាសជាផ្លូវការ ហើយក៏ប្រកាសចាប់ដៃគូរជាមួយ Powerlive International

ជាស្រ្តីឆ្នើមម្នាក់ មិនត្រឹមស្អាតដូចទេពធីតាឡើយ លោកស្រី ទេព ម៉ាយ៉ារ៉ែត បានក៏បានគូសបញ្ជាក់ទៀតថា មូលហេតុដែល S&Y Brand ចាប់ដៃគូជាមួយ Powerlive International ដោយសារមានចំណុច៣ធំគឺ៖
ទី១. មានបេះដូងដូចគ្នា ហ៊ានដូចគ្នា
ទី២. គោលដៅតែមួយ
និងទី៣ មានផែនការណ៍ជំនាញច្បាស់លាស់ក្នុងការដឹកនាំ។

ជាមួយគ្នានោះលោកស្រី ឈួន សុវណ្ណារី អគ្គនាយិកាក្រុមហ៊ុន Powerlive International ក៏បញ្ជាក់ផងដែរថា Powerlive International ឯកភាព និងពេញចិត្តមួយរយភាគរយធ្វើការងារមួយគ្នានឹង S&Y Brand ដោយសារសំលឹងឃើញថា លោកស្រី ទេព ម៉ាយ៉ារ៉ែត អគ្គនាយិកាក្រុមហ៊ុន មិនមែនតែជាស្រ្តីខ្មែរមានរូបសម្រស់ស្អាតតែមួយមុខគត់នោះទេ ពោលគឺលោកស្រីក៏មានសមត្ថភាព ចំណោះដឹង និងភាពជាដឹកនាំ ប្រកបគុណធម៌ សុជីវធម៌ ដែលជាគំរូតំណាងស្រ្តីខ្មែរ។ លោកស្រីផ្ទាល់នឹងចាប់ដៃរួមដំណើរលើផ្លូវជួយដល់សេដ្ឋកិច្ចជាតិ និងជាពិសេសជម្រុញស្រ្តីៗនៅកម្ពុជា មិនត្រឹមតែទទួលបានសម្រស់ស្អាតតែមួយមុខនោះទេគឺ ប្រកបដោយសុខសុវត្ថិភាព និង សេដ្ឋកិច្ចគ្រួសារល្អប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរពិធីសម្ពោធជាផ្លូវការ S&Y Brand ព្រមទាំងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន S&Y Brand និងក្រុមហ៊ុន Powerlive International មានការចូលរួមពីភ្ញៀវកត្តិយសជាច្រើននាក់ ពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល បណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជាបានបង្ហាញវត្តមាន ព្រមទាំងបណ្តាអ្នកសិល្បៈ និងតារាល្បីៗជាច្រើនរូបផងដែរ ជាសាក្សីសម្រាប់អង្គពិធី ក៏ដូចជាអបអរការប្រកាសដំណឹងល្អពីលោកស្រី ទេព ម៉ាយ៉ារ៉ែត និងលោកស្រី ឈួន សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]