បរទេស៖ តាមការចុះផ្សាយវេបសាយបរទេស កូនស្រីកែភេទរបស់មហាសេដ្ឋីលោក Elon Musk បានដាក់សំណើរទៅតុលាការជាន់ខ្ពស់នៃទីក្រុង Los Angeles ដើម្បីឱ្យមានការប្តូរឈ្មោះរបស់នាងដោយស្របច្បាប់។

នេះយោងតាម នៅក្នុងឯកសារដែលបានចែករំលែកតាមប្រព័ន្ធអ៉ីធឺណែត នារីវ័យក្មេងរូបនេះនិយាយថា នាងចង់ប្តូរឈ្មោះរបស់នាងស្របតាមអត្តសញ្ញាណភេទរបស់នាង (បានកែជាស្រី០ ហើយដោយសារតែនាងលែងចង់ពាក់ព័ន្ធជាមួយនឹងឪពុកបង្កើតរបស់នាងទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកសារច្បាប់ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញថា នាងបានស្នើសុំជាផ្លូវការឱ្យតុលាការផ្លាស់ប្តូរភេទរបស់នាងពីបុរសទៅជាស្ត្រី និងឱ្យចុះបញ្ជីឈ្មោះថ្មីរបស់នាង ដែើប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថានាមត្រកូលដែលត្រូវបានទទួលស្គាល់ថ្មីរបស់នាងនឹងមានឈ្មោះ Wilson ដែលជានាមត្រកូលរបស់ម្តាយនាង។

គួររំលឹកផងដែរថា អ្នកនិពន្ធ Justine Wilson និងលោក Elon Musk បានរៀបការ ប៉ុន្តែបានលែងលះគ្នាក្នុងឆ្នាំ ២០០៨ ហេតុដូច្នេះ ប្រសិនបើកូន របស់អ្នកទាំងពីរ ចង់សុំប្តូរឈ្មោះជាអនីតិជន វាត្រូវតែចុះហត្ថលេខា យល់ព្រមដោយឪពុកម្តាយទាំងពីរដូច្នេះដែរ៕

ប្រភព៖ https://www.abc.net.au/

សូមទស្សនារូបភាពខាងក្រោម៖

Elon Musk
Elon Musk
Elon Musk និងអតីតគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]