ថៃ៖ ដូចដែលបានដឹងស្រាប់ហើយថា បន្ទាប់ពីបានប្រកាសចែកផ្លូវជាមួយនឹងអតីតគូស្នេហ៍ តារាសម្ដែង លោក Weir Sukonwat ស្រាប់តែលេចឮពីពត៌មានស្នេហាជាបន្តបន្ទាប់ ធ្វើឲ្យហ្វេនៗកាន់តាមដាន និងចង់ដឹងថា ព័ត៌មាននោះជាការពិតឬយ៉ាងណា។
ប៉ុន្តែ ថ្មីៗនេះ វាបានក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញសង្គមភ្លាមៗ ចំពោះការបង្ហោះចុងក្រោយនៅលើគណនី Instagram របស់ម្ដាយលោក Weir ក៏ព្រោះតែការបង្ហោះនេះ មិនត្រឹមតែបង្ហាញពីភាពកក់ក្ដៅរបស់សមាជិកគ្រួសារតែប៉ុណ្ណោះទេ តែក៏ដើម្បីបង្ហាញមុខមាត់មិត្តស្រីរបស់កូនប្រុសខ្លួនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈរូបភាពនីមួយៗ អ្នកម្តាយរបស់តារាប្រុសរូបនេះ ថែមទាំងបានបង្ហាញពីភាពស្និទ្ធស្នាល និងស្នាមញញឹមយ៉ាងមានក្ដីសុខ នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]