បរទេស៖ ថ្មីៗនេះ អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលអ៊ុយក្រែន បានតែងតាំងនាង Viktoria Apanasenko ឱ្យក្លាយជាបវរកញ្ញាចក្រវាលអ៊ុយក្រែនឆ្នាំ ២០២២ ជាផ្លូវការ។
ក្នុងនោះដែរ បានឲ្យដឹងថា នាង Viktoria Apanasenko គឹជាម្ចាស់ជ័យលាភីលំដាប់រងទី១ នៃការប្រកួតបវរកញ្ញាចក្រវាលអ៊ុយក្រែនឆ្នាំ ២០២១ ហើយនាងនឹងតំណាងឲ្យប្រទេសអ៊ុយក្រែន ដើម្បីទៅបវរកញ្ញាចក្រវាលឆ្នាំ ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាពីនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យជាតិ Taras Shevchenko ជាមួយនឹងសញ្ញាប័ត្រផ្នែកការងារសង្គម ដោយរូបនាងចង់ជួយដោះស្រាយបញ្ហាសង្គម និងអាចគាំទ្រជនងាយរងគ្រោះ។
ក្រៅពីមានទឹកចិត្តជួយដល់សង្គមហើយ ងាកមកពីសម្រស់របស់នាងវិញ ក៏មានភាពសាកសម ជាមួយនឹងភាពស្រស់ស្អាត មានសក់ពណ៌ទង់ដែងភ្លឺចាំង និងទម្រង់មុខដូចតុក្កតាដ៏លេចធ្លោ រួមទាំងរាងកាយដែលមានតុល្យភាព និងទាក់ទាញជាទីបំផុត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]