រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ក្រុមហ៊ុន លក់គ្រឿងសង្ហាររឹមល្បីឈ្មោះមកពីអាមេរិក គឺក្រុមហ៊ុន Ashely Furniture Homestore Cambodia និង ក្រុមហ៊ុន ដេគ័រ ស៊ីមផ្លិច (ខេមបូឌា) (Simplex Cambodia) បានចុះកិច្ចព្រមព្រៀងសហការណ៍គ្នាលើអនុស្សរណយោគយល់ ដើម្បីជួយជំរុញការរស់នៅឲ្យកាន់តែមានភាពទាន់សម័យរក្រោមរូបភាពការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ជាមួយនឹងការចំណាយកាន់តែទាបពី ក្រុមហ៊ុនគ្រឿងសង្ហារឹមដៃគូរ Ashley Furniture និង​ ក្រុមហ៊ុន ដេគ័រម៉ាក SIMPLEX ដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជូនទៅកាន់អតិថិជនទាំងអស់របស់បុរី វីលៀមក្នុងការទិញគ្រឿងសង្ហាររឹម និងទិញកញ្ចប់ដេគ័រណាមួយពីក្រុមហ៊ុនដៃគូរសហការណ៏ខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចុះកិច្ចព្រមព្រៀងនៃអនុស្សរណយោគយល់ នេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh ក្រោមការចូលរួមពីសំណាក់លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU)  នាយប្រត្តិបត្តិរងរបស់ បុរី វីលៀម និងលោក  ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore និង លោក កែវ ពិសិដ្ឋ ប្រធានផ្នែកអភិឌ្ឍន៍ពានិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ីមផ្លេច (Simplex)  រួមទាំងប្រធានផ្នែកផ្សេងៗទៀតមកពីតំណាងក្រុមហ៊ុនទាំងបីចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះ។

ចាប់ពីថ្ងៃនេះចុះព្រមព្រៀងនេះ អតិថិជនទាំងអស់របស់បុរី វីលៀមមិនត្រឹមទទួលបានផ្ទះដែលមានម៉ូតស្អាតៗរួមទាំងតម្លៃសមរម្យ តែក៏ទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ១៥ភាគរយរាល់ការទិញផលិតផលសំភារៈដាក់នៅក្នុងផ្ទះ​ ឬដេគ័រ ពីក្រុមហ៊ុន Ashely Furniture Home Store Cambodia ក្រុមហ៊ុនដេគ័រ Simplex និងក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ Neak Poan Home Center ផងដែរ។

នៅក្នុងកម្មវិធីនោះដែរ លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU ជានាយកប្រតិបត្តិរង របស់បុរី វីលៀម បានលើកឡើងថា  

លោក រិទ្ធ រ៉ាវិទូ

ទន្ទឹមនឹងនោះលោក  ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore បានអោយដឹងដែរថា

ម៉ាន់ ពន្លឺពេជ្រ

នៅក្នុងកម្មវិធីនោះផងដែរតំណាងមកពីក្រុមហ៊ុន Simplex Cambodia គឺលោក កែវ ពិសិទ្ធិ ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន បានលើកឡើងថា

លោក កែវ ពិសិទ្

បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។

សូមបញ្ជាក់ដែរថាបុរី បុរី វីលៀម ជាបុរី ដែលមានម៉ូតផ្ទះស្អាតបែបអាមេរិកកាំងដំបូងគេដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ​ ហើយក្រុមហ៊ុន Ashely Furniture Homestore ជាក្រុមហ៊ុនលក់សំភារៈគ្រឿងសង្ហាររឹមលេខ១មកពីអាមេរិកដែលមានវត្តមាននៅកម្ពុជាហើយកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា និងក្រុមហ៊ុន Simplex Cambodia ជាក្រុមហ៊ុនដេគ័រផ្នែកខាងក្នុងផ្ទះដូចជា ដេគ័រផ្ទះបាយ បន្ទប់គេង បន្ទប់ការិយាល័យ និងកន្លែងផ្សេងៗទៀតទៅតាមតម្រូវការរបស់អ្នកដែលបច្ចុប្បន្ននេះក្រុមហ៊ុននេះបានទទួលការដេគ័រទូចង្រ្កាន ទូតាំង​ ទូសម្លៀកបំពាក់ និងទូផ្សេងៗជាមួយគំរោងបុរីធំៗជាច្រើនក្នុង បណ្ដាលរាជធានីភ្នំពេញ និង​ បណ្ដាលខេត្តមួយចំនួនជាង ៣០០០ ផ្ទះមកហើយនៅក្នុងប្រទេសកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]