ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ធនាគារ PPCBank បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា (MoU) ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ស្តីពីការផ្តល់កម្មវិធីហាត់ការដល់និស្សិត CADT។ ​បន្ថែមពីលើនេះ ធនាគារបាន ធ្វើការប្រគល់ទឹកប្រាក់ចំនួន ៥,០០០ដុល្លារ ផងដែរ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់សម្ភារ សិក្សារបស់និស្សិត ក៏ដូចជាបំពេញតម្រូវការខ្វះខាតមួយចំនួនរបស់សាលា។ កិច្ចសហការ រវាងធនាគារ PPCBank និង CADT ក៏នឹងរួមបញ្ចូលនូវការរៀបចំព្រឹត្តិការណ៍នានារបស់ សាលា ការតាំងពិព័រណ៍ការងារ និងវគ្គចែករំលែកចំណេះដឹងផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងស្របតាមកម្មវិធីទំនួលខុស ត្រូវសង្គមរបស់ PPCBank តាមរយៈការបង្កើតឱកាសឲ្យបានច្រើនតាមដែលអាចធ្វើទៅ បានសម្រាប់យុវជនវ័យក្មេងនៅកម្ពុជា។ កិច្ចសហការនេះ ក៏នឹងផ្តល់លទ្ធភាពដល់និស្សិត CADTទទួលបានការអភិវឌ្ឍន៍ជំនាញ ព្រមទាំងឱកាសការងារនៅធនាគារPPCBank។

នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu​ បានសម្តែងនូវក្តីសោមនស្ស រីករាយចំពោះពិធីចុះហត្ថលេខានេះ ដោយបានលើកឡើងថា

លោក Lee Jinkyu

ឯកឧត្តម ហ៊ាន សំបឿន អនុប្រធាន CADT បានបង្ហាញក្តីសង្ឃឹមថាអនុស្សារណៈនេះ អាចផ្តល់ជាគំរូមួយអំពីរបៀបនៃការសហការគ្នាកាន់តែជិតស្និទ្ធរវាងស្ថាប័នអប់រំ និងវិស័យ ឯកជន សំដៅផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជា។

លោកមានប្រសាសន៍ថា

លោក Lee Jinkyu

តាមរយៈអនុស្សារណៈយោគយល់នៃ “កិច្ចព្រមព្រៀងផ្តល់កម្មវិធីហាត់ការ” នេះ និស្សិត ហាត់ការនឹងទទួលបានទាំងប្រាក់កម្រៃ ក៏ដូចជាចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពី កន្លែងការងារ។ នៅពេលបញ្ចប់ការហាត់ការ និស្សិតដែលមានសមត្ថភាពគ្រប់គ្រាន់ នឹង ត្រូវបានលើកទឹកចិត្តឲ្យចូលបម្រើការងារពេញម៉ោងនៅធនាគារ PPCBank។

ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តម បណ្ឌិត ខូវ មករា មានសេចក្តីសោមនស្សរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះពិធីចុះអនុស្សារណៈ យោគយល់នេះព្រមទាំងលើកទឹកចិត្តយុវជន និងយុវនារីខ្មែរ ឲ្យពិចារណាចាប់យកការសិក្សាជំនាញព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធដទៃទៀត ដើម្បីអាច ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់។

ការយកចិត្តទុកដាក់ជាសំខាន់ចំពោះនិស្សិតព័ត៌មានវិទ្យា និងឌីជីថល នាពេលនេះ គឺស្រប ពេលដែលធនាគារ PPCBank ទើបតែដាក់ឲ្យដំណើរការនូវសេវាធនាគារចល័តជំនាន់ 2.5។ ការប្រើប្រាស់សេវាធនាគារចល័តនានា កម្មវិធី smartBiz និង PPCBank Mobile Appបានបង្ហាញឲ្យឃើញពីភាពរីកចម្រើនខ្លាំងនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ក្នុងគោល បំណង ដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ឌីជីថលភាវូបនីយកម្មនឹងនៅតែនាំមុខគេ ក្នុងការបន្តភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ធនាគារ ដែលវាជាដំណឹងល្អមួយសម្រាប់និស្សិត CADT។

អំពីធនាគារ PPCBank

ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATMចំនួន៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេល វេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ធនាគារ PPCBank គឺការ ផ្តល់ជូនអតិថិជនដែលកំពុងមានចំនួន កើនឡើងនូវសេវាធនាគារដែលមានភាពងាយ ស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងសេវា “Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅតាមសាខា និងពី ចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]