របបអាហារប្រចាំថ្ងៃមិនត្រឹមតែមានតួនាទីសំខាន់ផ្ដល់ថាមពល ចិញ្ចឹមរាងកាយតែប៉ុណ្ណោះទេ តែក៏មានឥទ្ធពលដល់ផ្នែកស្មារតី និងអារម្មណ៍ផងដែរ។ ព្ក្រុមអាហារខ្លះ អាចប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗនៃទំនាក់ទំនងប្រព័ន្ធប្រសាទ ខួរក្បាល បេះដូង ដែលសុទ្ធសឹងតែជាអង្គសំខាន់នៃសុខភាពផ្លូវចិត្ដ។
ការសិក្សាជាច្រើនបានបង្ហាញលទ្ធផលជាបន្ដបន្ទាប់មានលក្ខណៈស្រដៀងៗគ្នាទៅនឹង ទម្លាប់នៃការញ៉ាំអាហារ និង ការបែងចែកក្រុមអាហារ ដែលជះឥទ្ធិពលចំពោះផ្លូវចិត្ដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកត្ដាដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្ដពីការញ៉ាំអាហារ
ការញ៉ាំអាហារមិនបានទៀងទាត់៖ យើងត្រូវគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារឲ្យទៀងទាត់ ព្រោះថាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ការចុះខ្សោយប្រព័ន្ធរំលាយអាហារ គឺជាមូលហេតុចំបង ឈានទៅដល់ការប៉ះពាល់ផ្នែកផ្សេងទៀត។ ប្រព័ន្ធរំលាយគឺជាអ្នកស្រូបយកសារធាតុចិញ្ចឹមផ្ដល់ទៅកាន់សរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ដូច្នេះប្រសិនរាងកាយរបស់យើង មិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទេ វាធ្វើឲ្យយើងមានអារម្មណ៍ស្ពឹក អត់កម្លាំង និង ពេលខ្លះមានអារម្មណ៍ឆាប់ឆេវឆាវ។
រំលងរបបអាហារផ្ដល់សារធាតុចិញ្ចឹម៖ ពពួកអាហារសំខាន់ៗសម្រាប់សុខភាពដូចជា ពពួកវីតាមីន អាស៊ីដខ្លាញ់អូមេហ្គា៣ ពពួកអាហារសារធាតុរ៉ែ និងប្រភពអាហារថាមពលផ្សេងជាច្រើនទៀត ដែលដែលអាហារទាំងនេះរាងកាយត្រូវការចាំបាច់ លើសពីប្រភេទអាហារផ្សេង។ ការបាត់បង់ប្រភេទអាហារទាំងនេះ មានផលប៉ះពាល់ខ្លាំង ចំពោះសុខភាព បេះដូង ខួរក្បាល សរសៃឈាម និងប្រព័ន្ធប្រសាទ។ យើងអាចជ្រើសរើសរបបអាហារញ៉ាំឲ្យត្រូវនឹងតម្រូវការសុខភាព តាមរយៈក្រុមអាហារ វីតាមីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមផ្សេងទៀតដើម្បីសុខភាព។
ញ៉ាំអាហារកែរច្នៃច្រើន៖ ញ៉ាំអាហារកែច្នៃច្រើន មិនមែនរឿងល្អសម្រាប់សុខភាព ផ្លូវចិត្ដនោះទេ។ ក្នុងស្ថានភាពនោះ វាធ្វើឲ្យយើងឡើងគីឡូ បង្កឲ្យមានអតុល្យភាពអាំងស៊ុយលីន និងការរលាកក្នុងរាងកាយ។ អាហារកែច្នៃមួយចំនួន ជាពិសេសអាហារដែលមានជាតិស្ករបន្ថែម និងខ្លាញ់ច្រើន អាចបណ្តាលឱ្យកើនកម្រិតអាំងស៊ុយលីន ហើយក៏ងាយឡើងគីឡូ និងបើញ៉ាំច្រើនទៀត នោះនឹងអាចបង្កទៅជាការរលាករ៉ាំរ៉ៃ ក៏ឈានទៅការកើនឡើងនៃកម្រិតប្រូតេអ៊ីន C-reactive ដែលផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺផ្លូវចិត្ត និងការធ្លាក់ទឹកចិត្ត។
ញ៉ាំពពួកគ្រឿងស្រវឹងច្រើន៖ ពពួកគ្រឿងស្រវឹងគឺជាមុខសញ្ញាប៉ះពាល់ខ្លាំងទៅលើផ្នែកបេះដូង និងខួរក្បាល ព្រោះជាតិអាល់កុលក្នុងស្រា គឺជាសារធាតុពុល។ ដូច្នេះបើទោះបីផឹកស្រវឹង ឬមិនស្រវឹង វាបានធ្វើឲ្យចុះខ្សោយសមត្ថភាពសារីរាង្គរួចទៅហើយ និងក៏ងាយធ្វើឲ្យអ្នកផឹកប្រឈមនឹងការប្រែប្រួលផ្លូវចិត្ដ ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ដ និង ជំងឺស្រ្ដេសជាដើម។ មិនទាន់មានរបាយការណ៍ណាបង្ហាញថា ផឹកស្រាកាត់បន្ថយស្ដ្រេសនោះទេ ផ្ទុយទៅវិញបើផឹកច្រើន មានតែប្រឈមជំងឺផ្លូវចិត្ដកាន់តែច្រើន ជំងឺវង្វេង ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេងទៀត។
ជារួមរបបអាហារមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងសុខភាពផ្លូវចិត្ដ ការរក្សាទម្លាប់ញ៉ាំអាហារបានល្អ ការគេចផុតពីអាហារកែច្នៃ ប្ដូរមកវិញនូវប្រភេទអាហារសុខភាពជំនួយដល់ផ្នែកសំខាន់ៗនៃសរីរាង្គ។ សុខភាពរាងកាយរឹងមាំ សុខភាពផ្លូវចិត្ដក៏រឹងមាំផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]