ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។

ពិតណាស់ ចាប់តាំងពី ឧកញ៉ា តារារូបនេះ បានបង្ហាញមុខភរិយា និងកូនៗទាំង៣ជាសាធារណៈមក គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារបង្ហាញពីស្នាមញញឹមជានិច្ច ដែលអាចនិយាយបានថាជាគ្រួសារដ៏គំរូមួយ ធ្វើឲ្យមហាជនសរសើរមិនដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែពិសេសថ្មីៗនេះ ក្នុងថ្ងៃកំណើតភរិយាជាទីស្រលាញ់ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្ររំភើបអបអរជំនួស ក្រោយពីលោកបានទិញកាដូរដ៏ធំមួយគឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងជូនភរិយាក្នុងថ្ងៃពិសេសនេះតែម្ដង។ ជាក់ស្ដែង បើមើលតាមរូបគ្រួសារមួយនេះ ពិតជាមានសុភមង្គលមិនណយ ដោយមានកូនៗជាទីស្រលាញ់ និង ឪពុកម្ដាយដែលមានភាពកក់ក្តៅបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងគ្រួសារ និងកាដូររថយន្ត
ខេមរៈ សិរីមន្ត និងគ្រួសារ និងកាដូររថយន្ត
ខេមរៈ សិរីមន្ត និងគ្រួសារ និងកាដូររថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត