ថៃ៖ ចាប់តាំងពីបានរៀបការរួចកាលពីថ្ងៃទី ១០ ខែមិថុនា កន្លងទៅ ហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍នឹង តារាស្រី Pancake រួមទាំងស្វាមីរបស់នាង ពីសកម្មភាពដ៏រីករាយផ្សេងៗដែលអ្នកទាំងពីរបានធ្វើរួមគ្នា ជាពិសេស ទៅលើជីវិតរស់នៅប្រចាំរបស់ពួកគេតែម្ដង។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Pancake ក៏បានសម្រេចចិត្ត ចេញមកលាតត្រដាងពីជីវិតក្រោយរៀបការរបស់ខ្លួន ដែលបានក្លាយជាភរិយាជាផ្លូវការ ទៅលើស្ថានភាពរស់នៅរបស់ខ្លួន និងស្វាមី ដោយបានរៀបរាប់ថា នាងនៅមិនទាន់ស៊ាំនឹងនាមជាប្រពន្ធនៅឡើយទេ រួមទាំងពេលសួរនាំគ្នា មើលទៅហាក់ដូចជាច្របូកច្របល់ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះ បានបញ្ជាក់ពី ការមើលថែរក្សាគ្នាទៅវិញទៅមក កាន់តែច្រើនឡើង ក៏ដូចជាសួរនាំពីការញ៉ាំអី ដើម្បីឲ្យរៀបចំឲ្យស្វាមី រួមទាំងមានរឿងជាច្រើនដែលអ្នកទាំងពីរត្រូវពិភាក្សា និងព្យាយាមធ្វើឱ្យគ្រប់យ៉ាង មិនខុសពីពេលមុនឡើយ ស្របពេលដែលរស់នៅក្នុងគ្រួសារធំមួយ ពួកគេក៏ត្រូវកែសម្រួលទៅលើរឿងមួយចំនួន ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]