អង់ដូម៉ែត្រគឺជាស្រទាប់នៅក្នុងស្បូន ដែលតែងតែមានការផ្លាស់ប្ដូរទីតាំងនៅពេលមានវដ្ដរដូវ។ ចំណែកឯជំងឺEndometriosis គឺជាជំងឺមួយដែលជាលិការបស់អង់ដូម៉ែត្រមិនធម្មតាដុះក្នុងទីតាំងណាមួយក្រៅពីក្នុងស្រទាប់ស្បូន។ ជាទូទៅ រោគសញ្ញានៃជំងឺEndometriosis អាស្រ័យលើវដ្ដនៃរដូវ ក៏ដូចជាទីតាំងដែលវារីករាយដាល។
ទីតាំងមិនប្រក្រតីនៃអង់ដូម៉ែត្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីតាំងមិនប្រក្រតីនៃអង់ដូម៉ែត្រមាននៅអាងត្រគាក ទ្វារមាស មាត់ស្បូន ជាលិកាទន់ ស្នាមវះកាត់ សួត តម្រងនោម ថង់ទឹកប្រមាត់ ច្រមុះ ជុំវិញខួរឆ្អឹងខ្នង។
រោគសញ្ញានៃជំងឺEndometriosis
ស្ទើរតែមួយភាគបីនៃស្ត្រីដែលមានជំងឺEdometrriosis មិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។ រោគសញ្ញាចាប់ផ្ដើមលេចឡើងអាស្រ័យទៅលើទីតាំងដែលអង់ដូម៉ែត្រលូតលាស់ ហើយការឈឺចាប់ជាញឹកញាប់ គឺស្ថិតក្នុងតំបន់អាងត្រគាក និងមានការប្រែប្រួលទៅតាមវដ្ដរដូវ។ រោគសញ្ញាសំខាន់ៗមានដូចជា៖
- ឈឺចាប់អំឡុងពេលមករដូវ
- ធ្លាក់ឈាមរដូវច្រើន ឬមិនទៀងទាត់
- ឈឺចាប់នៅតំបន់អាងត្រគាក
- ឈឺពោះផ្នែកខាងក្រោម ឬឈឺខ្នង
- មិនអាចមានកូនបាន
- ឈឺចាប់ ឬមិនស្រួលអំឡុងពេលរួមភេទ
- ឈឺចាប់នៅពេលបន្ទោបង់
- ហើមពោះ ចង្អោរ និងក្អួត
- ឈឺចាប់នៅពេលនោម និង/ឬនោមញឹកញាប់
- ឈឺចាប់អំឡុងពេលហាត់ប្រាណ
- ប្រកាច់ដែលប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃវដ្ដរដូវ។
កត្តាហានិភ័យនៃការវិវត្តជំងឺEdometrriosis
- អ្នកមានប្រវត្តិគ្រួសារកើតជំងឺនេះ
- ចាប់ផ្ដើមមករដូវដំបូងនៅវ័យក្មេងពេក
- វដ្ដរដូវមានរយៈពេលខ្លីជាង២៧ថ្ងៃ
- មករដូវមានរយៈពេលយូរជាង៧ថ្ងៃ
- មានជំងឺស្លេកស្លាំង
- សម្រាលកូននៅអាយុច្រើន ។
ចំណុចសំខាន់
ជំងឺEndometriosis កម្របង្ហាញរោគសញ្ញាណាស់ ហើយរោគសញ្ញាចាប់ផ្តើមលេចឡើងអាស្រ័យលើទីតាំងដែលអង់ដូម៉ែត្រលូតលាស់ ហើយការឈឺចាប់ជាញឹកញាប់ស្ថិតក្នុងតំបន់អាងត្រគាក និងមានការការប្រែប្រួលទៅតាមវដ្តរដូវ។ រោគសញ្ញាសំខាន់ៗ មាន ឈឺចាប់អំឡុងពេលមករដូវ ធ្លាក់ឈាមរដូវច្រើន ឬមិនទៀងទាត់ ឈឺចាប់នៅតំបន់អាងត្រគាក ឈឺពោះផ្នែកខាងក្រោម ឬឈឺខ្នងមិនអាចមានកូនបាន ឈឺចាប់ ឬមិនស្រួលអំឡុងពេលរួមភេទ ឈឺចាប់នៅពេលបន្ទោបង់ ហើមពោះ ចង្អោរ និងក្អួត ឈឺចាប់នៅពេលនោម និង/ឬនោមញឹកញាប់ឈឺចាប់អំឡុងពេលហាត់ប្រាណ ប្រកាច់ដែលប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃវដ្ដរដូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]