ភ្នំពេញ៖ បវរកញ្ញាយុវតីកម្ពុជា២០២១ កញ្ញា ឌី បញ្ញាវិមាលា បន្ទាប់ពីជាប់ឈ្មោះ Miss Teen International Cambodia គេឃើញនាងកាន់តែទទួលបានការងងារជាបន្ទាប់ ទាំងថតម៉ូត ថតសំអាងការ និងថតស្ពតពាណិជ្ជកម្មជាដើម។ អាចនិយាយបានថា បវរកញ្ញារូបនេះពិតជាសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈបានយ៉ាងលឿនគួរឲ្យកត់សម្គាល់។
លើសពីនេះទៅទៀត ខណៈកំពុងត្រៀមទៅប្រកួតលើឆាកអន្តរជាតិ គេដឹងផងដែថា ថ្មីៗនេះនាងបានទទួលថតរឿងអប់រំខ្លីៗជាច្រើន។ បើនិយាយដល់រឿងខ្លីបែបអប់រំដែលកញ្ញា ឌី បញ្ញាវិមាលា បានសម្ដែង ឃើញថានាងធ្វើបានយ៉ាងល្អ មិនចាញ់តារារាមច្បងប៉ុន្មានឡើយ។ មួយវិញទៀត គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម និងហ្វេននាងផ្ទាល់សរសើរពីការសមកដែងនាងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើងាកមកចាប់អារម្មណ៍លើរូបសម្ផស្សកញ្ញា ឌី បញ្ញាវិមាលា ទោះបីនាងនៅវ័យក្មេង ប៉ុន្តែនាងអាចមើលថែសម្រស់បានល្អហើយថែមទាំងពូកែរៀបចំខ្លួនបានស្អាតផងដែរ។ ក្នុងនោះដែរ ថ្មីៗនេះនាងបានចែករំលែករូបភាពថតសំអាងការស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរជាច្រើនសន្លឹក មើលទៅនាងពិតជាស្រស់សោភា សមសួនខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខនាងបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ ធ្វើឲ្យហ្វេនភ្លឹកនឹងសម្រស់នាងគ្រប់ៗគ្នា៕
ប្រភពរូបភាព៖ Dara Sok
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]