តៃវ៉ាន់់៖ កាលពីពេលថ្មីៗនេះ កម្មវិធីចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង You Quiz On The Block មួយបានលាតត្រដាងរូបថតអាពាហ៍ពិពាហ៍របស់តារាស្រីតៃវ៉ាន់ Barbie Hsu និងតន្ត្រីករកូរ៉េខាងត្បូង DJ Koo ។

ជាក់ស្តែងតាមប្រភពដដែលបានរាយការណ៍មកថា បើតាម DJ Koo គាត់ និងតារាសម្ដែង Meteor Garden មិនបានរៀបការនោះទេ គ្រាន់តែ អ្នក​ទាំង​ពីរ​បាន​ថត​រូប​អាពាហ៍ពិពាហ៍​សាមញ្ញៗ ដើម្បី​រក្សា​ទុក ដាក់តាំង ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបថតនេះ ត្រូវបានដឹងថា វាបានផ្តិតចេញ ពីវីឡារបស់ Barbie Hsu ដែលតារាស្រី​ជនជាតិ​តៃវ៉ាន់រូបនេះ ​ពាក់​អាវ​វាលក្លៀកបង្ហាញសាច់​ស្មា និង​មាន ស្បៃគ្រប់ក្បាលដូចកូនក្រមុំ ក្ខណៈ DJ Koo ស្លៀកឈុតអាវធំ ពាក់ក្រវ៉ាត់កឡើង កៀកដៃគ្នា យ៉ាងល្អូកល្អិន ដូចគូស្វាមី ភរិយាវ័យក្មេងទើបតែរៀបការ ជាមួយនឹងទឹកមុខពោរពេញទៅដោយសេចក្តី​​មានសុភមង្គលយ៉ាងពេញទំហឹងដូច្នេះដែរ៕

ប្រភព៖ Chinese Star Updates

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu និង DJ Koo
រូបភាពបានចេញផ្សាយ
រូបភាពបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]