ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង បុរី ឌឹ ផ្លរ៉ា បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅ បុរី ឌឹ ផ្លរ៉ា កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២ ថ្មីៗនេះ នៅការិយាល័យលក់របស់ បុរី ឌឹ ផ្លរ៉ា។ ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និងជម្រុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧកញ៉ា លីម កុកឡុង អគ្គនាយក នៃ បុរី ឌឹ ផ្លរ៉ា បានមានប្រសាសន៍ថា៖
លោក Makoto Kurokawa អគ្គនាយករង នៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖
ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះនៅ បុរី ឌឹ ផ្លរ៉ា នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ត្រឹមតែ ៦,៨៨% (ក្នុងឆ្នាំទី១) និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃគេហដ្ឋានសរុប ហើយមានរយៈពេលរហូតដល់ ២០ ឆ្នាំ៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះ ឥឡូវនេះតាមរយៈលេខទូរសព្ទ +៨៥៥ ៧៨ ២២២ ០៨២ / ០៨៦ ឬផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរសព្ទ ០២៣ ៩៩៩ ០០០។លោកអ្នកក៏អាចទាក់ទងផ្នែកលក់របស់ បុរី ឌឹ ផ្លរ៉ា តាមរយៈលេខទូរសព្ទ +៨៥៥ ១០ ៣៦៦ ៨៨៦ / ៨៧ ៣៦៦ ៨៨៦។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]