កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក ដែលនិយមចូលចិត្ត វិស័យកម្សាន្តកូរ៉េ បានបង្ហោះ ទៅនឹង រូបភាពតារាប្រុសចាស់តែអាយុ Lee Jun Ki បានធ្វើឲ្យមហាជនស្ទើតែមិនជឿ ក៏ដូចជាលាត់មាត់សរសើរ ជាមួយនឹងរូបភាពនេះ។  

ជាកស្តែង រូបភាពទាំងនោះបានបង្ហាញ រូបភាពពីរ សន្លឹកផ្សេងគ្នាតែម្តង ដែលបានឲ្យឃើញនូវរូបមួយសន្លឹករបស់តារាប្រុសរូបនេះ ក្នុងវ័យ ១៨ ឆ្នាំ និងមួយផ្នែកទៀត ជារូបលោកដដែល តែស្ថិតនៅវ័យ ៤០ ឆ្នាំ ដោយខុសគ្នាជាង ២០ ឆ្នាំប្លាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ជាពិសេស ទោះបីខុសគ្នា វ័យច្រើនមែន តែបើក្រឡេកទៅមើលរូបទាំងពីរ ដាក់ផ្ទឹមគ្នា សង្កេតឃើញ Lee Jun Ki គ្មានប្រែប្រួលអ្វីបន្តិច ដែលយើងឃើញថា គ្មានស្នាមជ្រីវជ្រួច ទម្រង់មុខនៅតែត្រូវស្តង់ដារ​ មុខ V ដដែល សាច់ម៉ត់ខៃ ដែលសាកសមស៊ីគ្នា គួរឲ្យចង់គយគន់ខ្លាំង ដែលគេ ថែមទាំងដាក់ហស្សនាមឲ្យលោកទៀតថា  «បិសាចជញ្ជក់ឈា.ម» ក្នុងវិស័យកម្សាន្តសម្តែងកូរ៉េទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Jun Ki 
Lee Jun Ki 
Lee Jun Ki
Lee Jun Ki កាលអាយុ ១៨ និង ៤០ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]